បុរសម្នាក់ ត្រូវបានគេចោទ​ថា​នៅ​ពី​ក្រោយការដុតព្រៃនៅអូស្ត្រាលី (មានវីដេអូ)

//s5.kh1.co/f2/f2595fa78fa83f460ecfec33a9a230b7dbbbceee.jpg
សង្គម

 ១០-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្រ្តាលី៖ ទិដ្ឋភាពភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់នៅប្រទេសអូស្រ្តាលី ដែលបានកម្ទេសទេសភាពដ៏ស្រស់ស្អាត សម្លាប់មនុស្សជាច្រើននាក់ ក៏ដូចជាបានបំផ្លាញជីវិតសត្វព្រៃរាប់លានក្បាល បានក្លាយជារឿងដ៏ក្តៅគគុកមួយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្តៅត្រង់បញ្ហានេះកំពុងមានការជជីកពីពិភពលោកដើម្បីរកមុខសញ្ញាអ្នកនៅពីក្រោយការឆេះដ៏ព្រៃផ្សៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែថ្ងៃ០៩​មករានេះ សារព័ត៌មានអន្តរជាតិជាច្រើនរួមទាំង Daily Mail ផងបានចុះផ្សាយព្រោងព្រាតថា បុរសនៅរដ្ឋ New South Wales ម្នាក់ត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការដុតបំផ្លាញព្រៃនៅអូស្ត្រាលី។ 

ប៉ុន្មានម៉ោងបន្ទាប់ពីនោះ លោក Michael Truong មានអាយុ ៣៦ ឆ្នាំ ហើយគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ដោយអ្នកស្រុក Johnsonville ខណៈពេលលោក Truong ព្យាយាមរត់គេចខ្លួនតាមផ្លូវមួយ ប្រហែល២០ គីឡូម៉ែត នៅភាគខាងកើតនៃក្រុង Bairnsdale នៃរដ្ឋ Victoria ។

វីដេអូពី Daily Mail

 ក្រោយមានព័ត៌មានលេចឮ គេសង្កេតឃើញមជ្ឈដ្ឋានទូទៅ បានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំងទៅលើជនបង្កខាងលើតាមបណ្តាញសង្គម។ ខណៈអ្នកស្រលាញ់បរិស្ថានខ្លះ បានចេញមុខជម្រុញឲ្យសម្លាប់បុរសនោះ ដើម្បីជាការសងសឹកនឹងភាពគួរឲ្យស្អប់ខ្ពើម។

លោក Truong ត្រូវបានគេសង្ស័យ និងឈានដល់ការចាប់ខ្លួន ដោយសារ លោក Truong ត្រូវបានរកឃើញដោយអ្នកស្រុកដែលគួរឱ្យសង្ស័យ រួមទាំងប្រធានក្រុមពន្លត់អគ្គិភ័យប្រចាំប្រទេស បន្ទាប់ពីពួកគេបានឃើញរថយន្តដែលមានច្បាប់អនុញ្ញាតពីរដ្ឋ New South Wales​ លួចយកទៅលាក់ទុកនៅក្នុងព្រៃ។ ហើយអ្នកស្រុកបានអះអាងថា លោកបានដុតបំផ្លាញព្រៃប្រើក្រដាសជាបំណែកៗ។

យ៉ាងណា ទាក់ទិននឹងមូលហេតុដែលធ្វើឲ្យជនជាតិអូស្ត្រាលី ខាងលើ​ហ៊ានដុតបំផ្លាញព្រៃដ៏ធំបែបនេះ​ នៅមិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ ខណៈពេលនេះអាជ្ញាធរកំពុងចាត់វិធានការទៅលើជនបង្កទៅតាមច្បាប់។

https://s5.kh1.co/__image/w=634,h=376,q=100/d9/d9fc806787eb92d7534a5b24b38deb1a49fce317.jpg

គួររំឭកថា មានមនុស្សយ៉ាងតិច ១៧នាក់បានបាត់បង់ជីវិត និងផ្ទះជាង ១០០០​ ខ្នងបានឆេះខ្ទិចខ្ទីគ្មានសល់។ ហើយផ្ទៃដី​ ១៨លានហិចតាត្រូវបានដុតបំផ្លាញ ដែលភាគច្រើនជាតំបន់ព្រៃភ្នំ និងឧទ្យាន​ជាតិដែលជាជម្រកសត្វព្រៃដ៏មានប្រជាប្រិយភាពនៅប្រទេសអូស្រ្តាលី។

ជាការកត់សម្គាល់ អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យស៊ីដនីបានឲ្យដឹងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងរដ្ឋ Victoria បានធ្វើឲ្យមានការប៉ះពាល់ដល់ថនិកសត្វ បក្សី និងល្មូនប្រមាណ ៤៨០ លានក្បាល។ ហើយក្រុមអ្នកជំនាញបានឲ្យដឹងថា សត្វកូឡាសស្ថិតនៅចំណោមសត្វដែលងាយរងគ្រោះខ្លាំងជាងគេបំផុត មានរហូតដល់ ៨០០០ ក្បាលដែលងាប់ស្ទើរតែផុតពូជ៕

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T