អូស្រ្តាលី៖ ទិដ្ឋភាពភ្លើងឆេះព្រៃដ៏គួរឲ្យរន្ធត់នៅប្រទេសអូស្រ្តាលី ដែលបានកម្ទេសទេសភាពដ៏ស្រស់ស្អាត សម្លាប់មនុស្សជាច្រើននាក់ ក៏ដូចជាបានបំផ្លាញជីវិតសត្វព្រៃរាប់លានក្បាល បានក្លាយជារឿងដ៏ក្តៅគគុកមួយនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ក្តៅត្រង់បញ្ហានេះកំពុងមានការជជីកពីពិភពលោកដើម្បីរកមុខសញ្ញាអ្នកនៅពីក្រោយការឆេះដ៏ព្រៃផ្សៃ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រាប់តែថ្ងៃ០៩មករានេះ សារព័ត៌មានអន្តរជាតិជាច្រើនរួមទាំង Daily Mail ផងបានចុះផ្សាយព្រោងព្រាតថា បុរសនៅរដ្ឋ New South Wales ម្នាក់ត្រូវបានគេចោទប្រកាន់ថានៅពីក្រោយការដុតបំផ្លាញព្រៃនៅអូស្ត្រាលី។
ប៉ុន្មានម៉ោងបន្ទាប់ពីនោះ លោក Michael Truong មានអាយុ ៣៦ ឆ្នាំ ហើយគ្មានទីលំនៅពិតប្រាកដត្រូវបានចាប់ខ្លួន ដោយអ្នកស្រុក Johnsonville ខណៈពេលលោក Truong ព្យាយាមរត់គេចខ្លួនតាមផ្លូវមួយ ប្រហែល២០ គីឡូម៉ែត នៅភាគខាងកើតនៃក្រុង Bairnsdale នៃរដ្ឋ Victoria ។
ក្រោយមានព័ត៌មានលេចឮ គេសង្កេតឃើញមជ្ឈដ្ឋានទូទៅ បានបង្ហាញនូវការខឹងសម្បារយ៉ាងខ្លាំងទៅលើជនបង្កខាងលើតាមបណ្តាញសង្គម។ ខណៈអ្នកស្រលាញ់បរិស្ថានខ្លះ បានចេញមុខជម្រុញឲ្យសម្លាប់បុរសនោះ ដើម្បីជាការសងសឹកនឹងភាពគួរឲ្យស្អប់ខ្ពើម។
លោក Truong ត្រូវបានគេសង្ស័យ និងឈានដល់ការចាប់ខ្លួន ដោយសារ លោក Truong ត្រូវបានរកឃើញដោយអ្នកស្រុកដែលគួរឱ្យសង្ស័យ រួមទាំងប្រធានក្រុមពន្លត់អគ្គិភ័យប្រចាំប្រទេស បន្ទាប់ពីពួកគេបានឃើញរថយន្តដែលមានច្បាប់អនុញ្ញាតពីរដ្ឋ New South Wales លួចយកទៅលាក់ទុកនៅក្នុងព្រៃ។ ហើយអ្នកស្រុកបានអះអាងថា លោកបានដុតបំផ្លាញព្រៃប្រើក្រដាសជាបំណែកៗ។
យ៉ាងណា ទាក់ទិននឹងមូលហេតុដែលធ្វើឲ្យជនជាតិអូស្ត្រាលី ខាងលើហ៊ានដុតបំផ្លាញព្រៃដ៏ធំបែបនេះ នៅមិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេ ខណៈពេលនេះអាជ្ញាធរកំពុងចាត់វិធានការទៅលើជនបង្កទៅតាមច្បាប់។
គួររំឭកថា មានមនុស្សយ៉ាងតិច ១៧នាក់បានបាត់បង់ជីវិត និងផ្ទះជាង ១០០០ ខ្នងបានឆេះខ្ទិចខ្ទីគ្មានសល់។ ហើយផ្ទៃដី ១៨លានហិចតាត្រូវបានដុតបំផ្លាញ ដែលភាគច្រើនជាតំបន់ព្រៃភ្នំ និងឧទ្យានជាតិដែលជាជម្រកសត្វព្រៃដ៏មានប្រជាប្រិយភាពនៅប្រទេសអូស្រ្តាលី។
ជាការកត់សម្គាល់ អ្នកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យស៊ីដនីបានឲ្យដឹងថា ភ្លើងឆេះព្រៃនៅរដ្ឋ New South Wales និងរដ្ឋ Victoria បានធ្វើឲ្យមានការប៉ះពាល់ដល់ថនិកសត្វ បក្សី និងល្មូនប្រមាណ ៤៨០ លានក្បាល។ ហើយក្រុមអ្នកជំនាញបានឲ្យដឹងថា សត្វកូឡាសស្ថិតនៅចំណោមសត្វដែលងាយរងគ្រោះខ្លាំងជាងគេបំផុត មានរហូតដល់ ៨០០០ ក្បាលដែលងាប់ស្ទើរតែផុតពូជ៕