ទៅមិនទាន់បានប៉ុន្មានផង Ajax ចង់នាំយកជួរមុខរូបនេះត្រឡប់មកវិញ ក្រោមលក្ខខណ្ឌមួយ

//s5.kh1.co/7a/7a970fa78f909ba5b88852099e2abc4bf512a602.jpg
កីទ្បា

 ០៩-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Ajax ចង់បាន De Ligt ត្រឡប់មកវិញ ព្រោះមើលទៅដូចមិនស្រួល

ហូឡង់៖ ក្លិបជើងឯកហូឡង់ Ajax បាននឹងកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកត្រឡប់មកវិញនូវខ្សែការពារកណ្ដាលកីឡាករ Matthijs de Ligt ពីក្លិបសេះបង្កង់ Juvetus។ ខ្សែការពារជម្រើសជាតិហូឡង់រូបនេះគឺជាគោលដៅរបស់បណ្ដាក្លិបធំៗនៅអឺរ៉ុបជាច្រើនកាលពីរដូវក្ដៅកន្លងទៅ ប៉ុន្តែគេបានសម្រេចចិត្តចូលរួមជាមួយ Juventus អមដោយតម្លៃនៃការផ្ទេរ ៧៥លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

យ៉ាងណាមិញ ក្រោយអវត្តមានពីលើទីលានប៉ុន្មានប្រកួតចុងក្រោយឲ្យក្លិបជើងឯកអ៊ីតាលី ក្លិប Ajax បានត្រៀមខ្លួនរួចរាល់ដើម្បីរង់ចាំខ្សែការពារវ័យក្មេងរូបនេះត្រឡប់មកវិញ បើសិនជា Juventus អនុញ្ញាតឲ្យរូបគេចាកចេញកំឡុងទីផ្សារលើកនេះក្រោមលក្ខខណ្ឌខ្ចីជើង។

Ajax ត្រូវបានគេដឹងថានៅតាមដានជាប់ជានិច្ចទៅលើការលេងរបស់ De Ligt នៅទីក្រុង Turin ក្រោមការដឹកនាំរបស់លោក Maurizio Sarri។ De Ligt បានអវត្តមានចូលលេងឲ្យ Juventus នៅប៉ុន្មានប្រកួតចុងក្រោយនេះ បន្ទាប់ពីរូបគេមានបញ្ហាគ្រិចស្មាកំឡុងការប្រកួតជាមួយ Atalanta កាលពីចុងខែវិច្ឆិកា ហើយតំណែងរបស់គេត្រូវរ៉ាប់រងដោយមិត្តរួមក្រុម Merih Demiral។

កីឡាករ Merih Demiral
កីឡាករ Merih Demiral

Demiral តែងតែធ្វើបានល្អឲ្យ Juventus គ្រប់ពេលគេបង្ហាញខ្លួននៅលើទីលាន ដូច្នេះវាអាចនឹងប៉ះពាល់ចំពោះកៅអីជម្រើសដំបូងរបស់ De Ligt នៅពេលដែលគេសះស្បើយពីរបួសវិញ។ នេះជាការបារម្មណ៍របស់ Ajax ទើបក្លិបហូឡង់មួយនេះមានបំណងចង់ខ្ចីជើងគេយកទៅវិញ ដើម្បីធានាការបង្ហាញខ្លួនក្នុងជម្រើសដំបូង។

គួរឲ្យដឹងដែរថា ខ្សែការពារវ័យ២០ឆ្នាំ De Ligt ចូលលេងឲ្យ Juventus បានចំនួន ១៧ប្រកួតនៅរដូវកាលនេះ និងអាចរកបាន១គ្រាប់ក្នុងនាមជាខ្សែការពារ។ ជាមួយគ្នានេះអ្នកចាត់ការទូទៅរបស់ Juventus លោក Maurizio Sarri ក៏ធ្លាប់បាននិយាយថា De Ligt នឹងក្លាយជាខ្សែការពារដ៏ឆ្នើមបំផុតនៅលើលោកផងដែរ៕

កីឡាករ Matthijs de Ligt
កីឡាករ Matthijs de Ligt

ប្រភពDailyMail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T