Neymar ចុចឈ្មោះចំៗថា កីឡាករ Real Madrid រូបនេះ ជាខ្សែការពារឆ្នើមជាងគេលើលោក

//s5.kh1.co/8a/8a1596c59811b1d4f52fab43a167d2d2dc83ea20.jpg
កីទ្បា

 ០៩-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Neymar សរសើរ Ramos ថាជាខ្សែការពារឆ្នើមជាងគេលើពិភពលោក

បរទេស៖ កំពូលខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain កីឡាករ​ Neymar បានបង្ហើបប្រាប់ឈ្មោះខ្សែការពារ១រូប ដែលលោកពិបាកឆ្លងផុតជាងគេ ក្នុងនោះដែរគាត់បានជ្រើសរើសកីឡាករ Sergio Ramos ថាជាខ្សែការពារឆ្នើមជាងគេលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

Neymar បាននិយាយពី Ramos យ៉ាងដូច្នេះថា៖

"ខ្ញុំតែងតែនិយាយពី Sergio Ramos ព្រោះគាត់ជាខ្សែការពារឆ្នើម១រូបក្នុងចំណោមខ្សែការពារល្អៗដទៃនៅលើពិភពលោកដែលខ្ញុំធ្លាប់ជួប។ ហើយខ្ញុំពិតជាគោរពគាត់ នូវអ្វីដែលគាត់បានសម្រេចក្នុងវិស័យបាល់ទាត់នេះ។"

Neymar
  កីឡាករ​ Neymar
  កីឡាករ​ Neymar

ជាមួយគ្នានេះដែរ ​Neymar ក៏បាននិយាយពីការរំពឹងទុករបស់គាត់ក្នុងឆ្នាំ២០២០នេះថា៖

"ការរំពឹងទុកដ៏ធំបំផុតរបស់ខ្ញុំ គឺការឈ្នះការប្រកួតឲ្យបានច្រើនតាមតែអាចធ្វើបាន ទាំងក្លិបនិងជម្រើសជាតិ ។ ជាមួយនឹងកាប្រកួតប្រជែងថ្មីដូចជាជួយក្រុមឈានដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ឬជួយជម្រើសជាតិឈ្នះ Copa America ម្តងទៀត ហើយទាំងនេះជាការប្រកួតប្រជែងដែលខ្ញុំមានបំណងសម្រេចឲ្យបានក្នុងឆ្នាំ២០២០នេះ។ បើទោះបីជា PSG មិនដែលឈ្នះ Champions League ក៏ដោយ តែពួកយើងនឹងព្យាយាមតស៊ូប្រជែងយកវា៕"

Neymar

ប្រភពbriefly

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T