វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល

//s5.kh1.co/8f/8f2d3eb63a4700fa3d8c1bf96679a01a63421eec.jpg
យល់ដឹង

 ០៩-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ឈឺក្បាលគឺជាអាការមួយដែលតែងតែកើតឡើងចំពោះមនុស្សទូទៅ វាអាចបណ្តាលមកពីធ្វើការច្រើន ស្រ្តេស សម្រាកមិនបានគ្រប់គ្រាន់ អង្គុយនៅមុខកុំព្យូទ័រច្រើនម៉ោង មកពីអាហារ និងកត្តាជាច្រើនផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការឈឺក្បាលអាចកើតមានក្នុងលក្ខខណ្ឌផ្សេងៗគ្នា ដែលជាធម្មតាអាស្រ័យលើមូលហេតុនោះ។​ ដូច្នេះមុនពេលដែលអ្នកអាចជ្រើសរើសមធ្យោបាយណាមួយដើម្បីបំបាត់ការឈឺក្បាលរបស់អ្នក គឺអ្នកត្រូវតែដឹងជាមុនថា តើអ្វីដែលបណ្តាលឱ្យវាកើតឡើង។

រូបតំណាង
រូបតំណាង

ខាងក្រោមនេះគឺជាវិធីងាយៗដើម្បីបំបាត់ការឈឺក្បាល៖

១. ញ៉ាំអាហារឱ្យបានទៀងទាត់

ការបរិភោគអាហារមិនទៀតទាត់ក៏អាចបណ្តាលឱ្យឈឺក្បាលផងដែរ។ ប្រសិនបើអ្នកមានអារម្មណ៍ឈឺក្បាលនៅពេលដែលអ្នកញ៉ាំមិនទៀតទាត់នោះ ចូរព្យាយាមកែទម្លាប់ទាំងនោះ ទើបវាអាចបំបាត់ការ ឈឺក្បាលរបស់អ្នក។

 ២. ផឹកទឹកឱ្យបានច្រើន

ប្រសិនបើអាច​​ ចូរអ្នកផឹកទឹកឲ្យបាន ៨ កែវក្នុងមួយថ្ងៃ ហើយទទួលទានវាជាប្រចាំ។ ទឹកធ្វើឱ្យរាងកាយចុះត្រជាក់ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ឈឺក្បាលខ្លាំង ចូរអ្នកផឹកទឹកដើម្បីកម្ចាត់អាការនោះ។

រូបតំណាង
រូបតំណាង

៣. ទឹកកក

ទឹកកកត្រូវបានគេដឹងថាមានប្រសិទ្ធិភាពក្នុងការបំបាត់នូវការឈឺក្បាល។ ដូច្នេះជម្រើសមួយទៀតដើម្បីបំបាត់ការឈឺក្បាល គឺគេងហើយដាក់ទឹកកកនៅលើកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតានតឹង ដូចជានៅខាងក្រោយ​ ក និងថ្ងាស។

រូបតំណាង
រូបតំណាង

៤. ពិគ្រោះជាមួយគ្រូពេទ្យ

វិធីដែលល្អបំផុតនៅពេលអ្នកឈឺក្បាល អ្នកត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យជាមុន គឺមុនពេលជ្រើសរើសថ្នាំបំបាត់ការឈឺក្បាល។ ជាពិសេសប្រសិនបើបញ្ហានៅតែបន្តកើតមានយូរ គឺយកល្អគួរតែធ្វើការពិគ្រោះជាមួយគ្រូពេទ្យម្តងទៀត ថាតើអ្វីដែលបណ្តាលឱ្យមានការឈឺចាប់ពិតប្រាកដ។

៥. ប្រភេទអាហារ

ឈឺក្បាលខ្លះអាចបណ្តាលមកពីអាហារ ប្រសិនបើអ្នកញ៉ាំអាហារប្រភេទនោះហើយ វាធ្វើឲ្យអ្នកឈឺក្បាល សូមកុំបន្តញ៉ាំប្រភេទអាហារទាំងនោះ ហើយត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យដឹងថា តើអាហារទាំងនោះពិតជាប្រភពដែលធ្វើឲ្យឈឺក្បាលរបស់អ្នកឬយ៉ាងណា។

៦.ទឹកក្តៅឧណ្ឌៗ

ទឹកក្តៅឧណ្ឌៗពិតជាមានប្រយោជន៍ណាស់ ដោយអ្នកអាចយកកន្សែងហើយត្រាំវាក្នុងទឹកក្តៅឧណ្ឌៗ បន្ទាប់មកយកទៅស្អំនៅកន្លែងដែលអ្នកមានអារម្មណ៍ឈឺចាប់ និងតឹងណែននោះ វាអាចធ្វើឲ្យប្រសើរឡើង។

https://s5.kh1.co/__image/w=650,h=433,q=100/eb/eb6bdb7504ffb7505343894d1f0d58e00249800a.jpg

៧. គេងឲ្យបានគ្រប់គ្រាន់       

មូលហេតុទូទៅនៃការឈឺក្បាលគឺភាពតានតឹង ដូច្នេះនៅពេលដែលអ្នកសម្រាក និងគេង​បានគ្រប់គ្រាន់ វានឹងធ្វើឲ្យអ្នកមានសុភាពល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺក្បាលខ្លាំង ចូរអ្នកសម្រាកឲ្យបានច្រើន ដើម្បីឲ្យអាការនោះបានធូរស្រាល និងប្រសើរឡើងវិញ ។

រូបតំណាង
រូបតំណាង

៨. ការម៉ាស្សា

ការឈឺក្បាលវាអាចឈឺចុកចាប់ត្រង់ស្មា និង ក។ វិធីដើម្បីបំបាត់ការឈឺក្បាលនេះ គឺអ្នកត្រូវធ្វើការម៉ាស្សា ជាពិសេសត្រង់ក្បាល ក និងស្មា ដើម្បីបញ្ចេញភាពតានតឹង និងដើម្បីធ្វើឲ្យបាត់នូវការឈឺក្បាល៕

រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T