កម្រឃើញណាស់! Toni Kross លើកបាល់ជ្រុងកោងចូលទីហ្មងយប់មិញ (មានវីដេអូ)

//s5.kh1.co/db/db19ad4d4ea2638c199b402eca7be3f63bf69026.jpg
កីទ្បា

 ០៩-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Kross ទាត់បាល់ជ្រុងចូលទី

អារ៉ាប់៖ ក្នុងការប្រកួតពានរង្វាន់ Spain Super Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រុមអធិរាជស Real Madrid បានផ្ដួលក្រុមប្រជៀវខ្មៅ Valencia ៣-១ ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ៤ម៉ឺននាក់ នៅកីឡដ្ឋាន King Abdullah Sports City ប្រទេសអារ៉ាប៊ី សាអូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងកាប្រកួតដ៏ជក់ចិត្តនេះ ក្រុម Real Madrid ជាអ្នកស៊ុតបើកឆាកនាំមុខមុន៣គ្រាប់ ដោយគ្រាប់ទី១ជាការលើកបាល់ជ្រុងកោងបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់កីឡាករ Toni Kroos។ចំណែកឯគ្រាប់ទី២ សម្រេចទីដោយខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Isco និងគ្រាប់ទី៣ បំប៉ោងសំណាញ់ទីដោយម្ចាស់ពាន Ballon D’or ឆ្នាំ២០១៨ កីឡាករ Luka Modric

Toni Kroos ពាក់លេខ៨
Toni Kroos ពាក់លេខ៨
Isco
Isco
១គ្រាប់របស់ Modric
១គ្រាប់របស់ Modric

ការប្រកួតអូសបន្លាយដល់នាទីទី៩០ ទើបក្រុម Valencia មានឱកាសតដៃបាន១គ្រាប់ តាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រដោយម្ចាស់អាវលេខ១០ Dani Parejo

 Dani Parejo
 Dani Parejo

ដូច្នេះក្រោយបញ្ចប់៩០នាទី ក្រុម Real Madrid បានទទួលជ័យជម្នះទៅលើក្រុម Valencia ក្នុងលទ្ធផល ៣ទល់នឹង១។ តាមរយៈលទ្ធផលនេះ បានជួយ Real Madrid ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ខណៈការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១រំលងអាធ្រាត្រ។

គួរឲ្យដឹងដែរថា នៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត្រ ក្រុមអ្នកមានបុណ្យ FC Barcelona និងតតាំជាមួយក្រុម Atlectico Madrid ប្រសិនបើក្រុមណាឈ្នះនឹងឡើងទៅជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត្រ៕

បើចង់ឃើញការស៊ុតរបស់ Kroos អស្ចារ្យយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ Highlights 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T