ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ!

//s5.kh1.co/d1/d1ec1a3599dd2baac81ed63fc3c4581bb5b21d35.jpg
នារី

 ០៩-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

ទឹក​ភ្លោះ​កើត​ឡើង​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្តាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក វា​​ជួយ​ការពារ​កូន​ក្នុង​ពោះ​ពី​ការ​ប៉ះ​ទង្គិច​ផ្សេងៗ រក្សា​​សីតុណ្ហភាព​របស់​គភ៌ ការពារ​កូន​ពី​ជាតិ​ពុល ឬ​ការ​បង្ក​រោគ​ផ្សេងៗ និង​ជួយ​ឲ្យ​សរីរាង្គ​ទារក​លូត​លាស់​បាន​ល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ករណី​មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់ គ្រូពេទ្យ​អាច​បូម​ទឹក​ភ្លោះ​យក​ទៅ​ពិនិត្យ​ដែរ គឺ​នៅ​ពេល​គភ៌​អាយុ​បាន ១៥-១៨ សប្តាហ៍ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន សុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។

ករណី​ត្រូវ​បូម​ទឹក​ភ្លោះ​យក​ទៅ​វិភាគ៖

– ធ្វើ​តេស្ត​ឈាម​អំឡុង​ពពោះ កូន​មាន​ប្រឈម​ខ្ពស់​នឹង​ជំងឺ​មិន​ប្រក្រតី​ពី​កំណើត– ពិនិត្យ​អេកូ​ឃើញ​រូបរាង​កូន​មិន​ប្រក្រតី– ក្រុម​គ្រួសារ​មាន​ជំងឺ​តំណពូជ– ធ្លាប់​មាន​កូន​មិនប្រក្រតី​ពី​កំណើត។

ប្រភេទ​ជំងឺ​ពី​កំណើត​ដែល​ពិនិត្យ​ឃើញ​តាម​រយៈ​ការ​បូម​ទឹក​ភ្លោះ​ទៅ​វិភាគ៖

ការ​បូម​ទឹក​ភ្លោះ​យក​ទៅ​វិភាគ​មិន​អាច​ដឹង​ពី​ជំងឺ​ពី​កំណើត​គ្រប់​ប្រភេទ​នោះ​ទេ តែ​អាច​ដឹង​ពី​ជំងឺ​សំខាន់ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ។

– ជំងឺ Down Syndrome– ជំងឺ​គ្រាប់​ឈាម​រាង​កណ្តៀវ– ជំងឺ​តំណ​ពូជ​ដែល​ប៉ះពាល់​ដល់​សាច់ដុំ ធ្វើ​ឲ្យ​សាច់​ដុំ​ទន់ ពិបាក​​ធ្វើ​ចលនា– ភាព​មិន​ប្រក្រតី​នៃ​ឆ្អឹង​កង​ខ្នង និង​​ខួរក្បាល– ធ្វើ​តេស្ត​សួត​ទារក តើ​ទុំ​អាច​សម្រាល​បាន​ឬនៅ? (នៅត្រីមាសទី៣)– រក​មេរោគ​ដែល​កូន​អាច​ឆ្លង​ពី​ម្តាយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T