បច្ចេកវិទ្យាវេទមន្តរបស់សាមសុងអនុញ្ញាតឲ្យយើងវាយអត្ថបទដោយមិនត្រូវការប៉ះក្ដារចុច (មានវីដេអូ)

//s5.kh1.co/43/43c99ee37c4c852ae5a6cef410baa8a36f119649.jpg
បច្ចេកវិទ្យា

 ០៨-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ យើងធ្លាប់តែបានឃើញការវាយអត្ថបទដោយប្រើក្ដារចុចឡាស៊ែរនៅក្នុងរឿងវិទ្យាសាស្ត្រប្រឌិត ឬការផ្សាយពាណិជ្ជកម្មមួយចំនួន ហើយគេអាចស្ពាយវាទៅតាមខ្លួនគ្រប់ទីកន្លែងដោយសារវាមានទំងន់ស្រាល។ ប៉ុន្តែគំនិតមួយនេះមិនទាន់បានប្រើប្រាស់ជាក់ស្ដែងនៅក្នុងជីវិតពិតនោះទេ។ ទោះជាយ៉ាងណាក្រុមហ៊ុនសាមសុងបានសម្រចចិត្តធ្វើការសាកល្បងអភិវឌ្ឍបច្ចេកវិទ្យាមួយនេះ ថាតើវាអាចទៅរួចដែរឬអត់។ បច្ចេកវិទ្យាមួយនេះត្រូវបានសាមសុងឲ្យឈ្មោះថា SelfieType ដែលជាគម្រោងមួយនិងត្រូវបានអភិវឌ្ឍដោយក្រុមអ្នកស្រាវជា្រវ C-Lab របស់កូរ៉េខាងត្បូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
SelfieType អាចឲ្យយើងវាយអក្សរដោយគ្រាន់តែបើកកាំមេរ៉ាមុខ
SelfieType អាចឲ្យយើងវាយអក្សរដោយគ្រាន់តែបើកកាំមេរ៉ាមុខ

កម្មវិធីមួយនេះតម្រូវឲ្យបើកកាមេរ៉ាទូរសព្ទខាងមុខ ដើម្បីអនុញ្ញាតឲ្យវាចាប់យកសកម្មភាពម្រាមដៃរបស់យើង ហើយយើងអាចចុចនិងវាយអក្សរនៅលើតុហាក់បីដូចជាយើងកំពុងប្រើប្រាស់ក្ដារចុចបំបាំងកាយមួយអីចឹង។ កាមេរ៉ាខាងមុខរួមផ្សំជាមួយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត AI នឹងសម្គាល់សកម្មភាពនៃម្រាមដៃរបស់យើង ហើយវានឹងបំលែងការចុចប៉ះទាំងនោះឲ្យស្ថិតនៅលើក្ដារចុចប្រភេទ  QWERTY។

វីដេអូបង្ហាញពីដំណើរការរបស់ SelfieType

នៅក្នុងវីដេអូយើងឃើញថាកម្មវិធី SelfieType អាចគាំទ្រនៅលើឧបករណ៍អេឡិចត្រូនិចមួយចំនួនដូចជាទូរសទ្ទនិងថេបប្លេតជាដើម។ ជាធម្មតាការប៉ះទាំងនេះគ្មានការណែនាំពិតប្រាកដថាតើគួរតែដាក់ម្រាមដៃឲ្យចំកន្លែងណាខ្លះនោះទេ។ ក្នុងពេលបច្ចុប្បន្ននេះយ៉ាងហោចណាស់ SelfieType ក៏បានបង្ហាញប្រាប់ពិភពលោកនេះថាវាមិនមែនជាការស្រមៃនោះទេ ហើយគេសង្ឃឹមថាបច្ចេកវិទ្យាមួយនេះអាចអាននូវអ្វីដែលមនុស្សចង់ចុចបានកាន់តែប្រសើរជាងមុន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T