កក្រើកហើយ! អតីតម្ចាស់ពាន World Cup មួយរូប អាចនឹងផ្លាស់មកលេងឲ្យក្លិបមួយក្នុងតំបន់អាស៊ាន

//s5.kh1.co/e9/e9ddab05f002ed58445313b85cd0e7e25be3df50.jpg
កីទ្បា

 ០៨-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

Podolski ចង់ផ្លាស់មក Jahor Darul Ta’zim

អាស៊ាន៖ ម្ចាស់ក្លិបជើងឯកម៉ាឡេស៊ី Jahor Darul Ta’zim (JDT) លោក Tunku Ismail Idris បានបញ្ជាក់ឲ្យដឹងថាអតីតខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ Lukas Podolski មានចំណាប់អារម្មណ៍ក្នុងការមកចូលរួមជាមួយក្លិបរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Lukas Podolski
កីឡាករ  Lukas Podolski

សេចក្ដីរាយការណ៍បានឲ្យដឹងថា JDT ខិតជិតក្នុងការនាំយកអតីតកីឡាករដែលជួយឲ្យអាល្លឺម៉ង់ឈ្នះពាន FIFA World Cup 2014 បន្ទាប់ពី Podolski បានចូលទៅ Comment ក្នុងការបង្ហោះមួយនៅលើ Instagram ផ្លូវការរបស់ JDT ដោយសរសេរថា See you soon ដែលមានន័យថាជួបគ្នាឆាប់ៗ។

បើតាមការចុះផ្សាយរបស់កាសែតមួយក្នុងប្រទេសម៉ាឡេស៊ី ប្រធានក្លិបរបស់ JDT បានបញ្ជាក់ថាអតីតខ្សែប្រយុទ្ធរបស់ Bayern Munich និង Arsenal រូបនេះពិតជាចាប់អារម្មណ៍ក្នុងការមកលេងនៅលីគកំពូលម៉ាឡេស៊ី Malaysia Super League ជាមួយ JDT ពិតប្រាកដមែន។

គួរឲ្យដឹងដែរថា បច្ចុប្បន្ន Poldolski កំពុងតែប្រកបអាជីពនៅក្នុងប្រទេសជប៉ុនក្របខណ្ឌ J1 League ជាមួយក្លិប VIssel Kobe ដែលក្លិបជប៉ុនមួយនេះស្ថិតនៅក្នុងពូលជាមួយគ្នាជាមួយ JDT នៅក្នុងការប្រកួតពានរង្វាន់ AFC Champions League 2020៕

ក្រុម Jahor Darul Ta’zim
ក្រុម Jahor Darul Ta’zim
កីឡាករ  Lukas Podolski
កីឡាករ Lukas Podolski
កីឡាករ  Lukas Podolski
កីឡាករ Lukas Podolski

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T