Real Madrid បានបើកភ្លើងខៀវឲ្យក្លិបរួមលីគ ខ្ចីជើងយកខ្សែប្រយុទ្ធស្លាបវ័យក្មេង១រូប

//s5.kh1.co/f1/f158c484b34fdcac3381a10e5ce387e7da696877.jpg
កីទ្បា

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

Real Madrid យល់ព្រមឲ្យ Brahim Diaz ទៅ Getafe

អេស្ប៉ាញ៖ យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្លិបអធិរាជស Real Madrid បានយល់ព្រមឲ្យក្រុម Getafe ខ្ចីជើងយកខ្សែបម្រើស្លាបវ័យ២០ឆ្នាំកីឡាករ Brahim Diaz ប៉ុន្តែកីឡាកររូបនេះបដិសេធមិនចង់ចាកចេញពីទឹកដី Santiago Bernabéu។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍របស់កាសែត​ Marca បានបញ្ជាក់ថា កិច្ចចរចារវាងក្លិបទាំងពីរបានឈានដល់កិច្ចព្រមព្រៀង ខណៈ Real Madrid កំពុងជំរុញ​ Diaz ឲ្យចូលរួមជាមួយ​ Gatafe តែសាមីខ្លួនប្រាប់ថា ចង់​ប្រជែងដណ្ដើមកៅអីក្នុងជម្រើសលោក Zidane។

  កីឡាករ Brahim Diaz
  កីឡាករ Brahim Diaz

ប្រធានក្លិប Gatafe លោក Angel Torres បានបង្ហើបពីការស្នើសុំចែចូវយកខ្សែបម្រើស្លាបរូបនេះថា៖

លោក Angel Torres
លោក Angel Torres

"ពួកយើងបានស្នើសុំយក Brahim ពីលោក Florentino (​ប្រធានក្លិប Real Madrid) ហើយគាត់បានប្រាប់ពួកយើងថា អ្នកអាចយកបានប្រសិនបើ Brahim គាត់យល់ព្រម…តែមើលទៅ បច្ចុប្បន្នកីឡាកររូបនេះហាក់មិនចង់ចាកចេញពី Real Madrid ចឹងទាល់រង់ចាំមើល។"

លោក Angel Torres 
 កីឡាករ Brahim Diaz
 កីឡាករ Brahim Diaz

គួរឲ្យដឹងដែរថា Diaz បានផ្ទេរពី Manchester City មកចូលរួមជាមួយនឹង Real Madrid កាលពីខែមករា ឆ្នាំ២០១៩ ក្នុងតម្លៃ១៥លានអឺរ៉ូ ហើយគិតមកទល់ពេលនេះរូបគេទើបតែចូលលេងបាន ១៥ប្រកួតប៉ុណ្ណោះ ខណៈបច្ចុប្បន្ន បើតាមរបាយការណ៏បានឲ្យដឹងថា លោក Zidane កំពុងចាប់អារម្មណ៍ទៅលើកូនក្រុមលោក Mourinho កីឡាករ Christian Eriksen និងខ្សែបម្រើឆ្នើមរបស់​ Ajax កីឡាករ Donny Van de Beek មកពង្រឹងក្រុម ដូច្នេះមើលឃើញថាឱកាសក្នុងការដណ្ដើមកៅអី១១នាក់ដំបូងរបស់ Diaz មានកាន់តែតិច៕

ប្រភពallfootballapp

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T