អ្នកណាមិនភ័យ! បើយន្ដហោះរៀបនឹងហោះឡើងហើយស្រាប់តែដាច់កង់ (មានវីដេអូ)

//s5.kh1.co/44/44ffcd9d530596d29281079a6b8714d0abcfd326.jpg
សង្គម

 ០៨-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

កាណាដា៖ ​អ្នកធ្វើដំណើរជាង ៥០ នាក់ភិតភ័យព្រលឹងចុងសក់ ដោយសារកំហុសបច្ចេកទេសរបស់ក្រុមហ៊ុនអាកាសចរណ៍។  ករណីនេះបានកើតឡើងលើជើងយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Canada Express ដែលបម្រុងហោះចេញពីទីក្រុង Montreal ទៅកាន់ទីក្រុង Bagotville។ ដោយសំណាងមិនល្អពេលដែលយន្តហោះរៀបនឹងហោះឡើង ស្រាប់តែមានអណ្ដាតភ្លើងឆេះចេញពីកង់មួយចំហៀង ហើយពេលយន្ដហោះហោះផុតពីដីបន្តិច កង់ដែលឆេះនោះក៏ដាច់ធ្លាក់ចុះបាត់ទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹង អ្នកបើកយន្ដហោះធ្លាប់ទទួលបានការបណ្ដុះបណ្ដាល និងមានបទពិសោធន៍អាចគ្រប់គ្រងស្ថានការណ៍បាន ដូច្នេះយន្ដហោះអាចចុះចតវិញបានដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់រងរបួសដោយសារកំហុសបច្ចេកទេសនោះទេ។

គួរបញ្ជាក់ថាយន្ដហោះប្រភេទនេះមានកង់សរុបចំនួន ៣ឈុត និងមាន៦គ្រាប់ដែលមាននៅផ្នែកខាងស្ដាំនៃស្លាប២ ផ្នែកខាងឆ្វេងនៃស្លាប២ និងខាងមុខចំនួន២ ផងដែរ៕

មានវីដេអូខាងក្រោម៖

កង់យន្ដហោះពេលឆេះ
កង់យន្ដហោះពេលឆេះ
កង់យន្ដហោះពេលរៀបដាច់
កង់យន្ដហោះពេលរៀបដាច់
កង់យន្ដហោះពេលដាច់
កង់យន្ដហោះពេលដាច់
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T