ថ្លៃណាស់លោកព្រះ! ត្រឹមមួយពព្រិចភ្នែក ហាងឆេងតម្លៃខ្លួនរបស់ Mbappe ឡើងដល់…….

//s5.kh1.co/0f/0fabf35987f3bbdd62792ed50cea56018c4f75f9.jpg
កីទ្បា

 ០៨-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តម្លៃខ្លួនរបស់ Mbappe

អឺរ៉ុប៖ ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Kylian Mbappe គឺជាអនាគតនៃកីឡាករបាល់ទាត់លំដាប់កំពូល ខណៈបច្ចុប្បន្នរូបគេគឺជាកីឡាករដែលមានហាងឆេងតម្លៃខ្លួនខ្ពស់ជាងគេបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខ្សែប្រយុទ្ធវ័យក្មេងដែលជួយឲ្យបារាំងឈ្នះពាន FIFA World Cup 2018 រូបនេះកំពុងតែឈរជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត នៅក្នុងហាងឆេងទីផ្សារនាពេលបច្ចុប្បន្ន ដោយ Raheem Sterling ឈរនៅចំណាត់ថ្នាក់លេខ២ និង Mohamed Salah ឈរនៅចំណាត់ថ្នាក់លេខ៣។

កីឡាករ Kylian Mbappe
កីឡាករ Kylian Mbappe

យោងតាមទិន្នន័យដែលធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតរបស់ CIES Football Observatory បានបង្ហាញឲ្យឃើញថាអតីតខ្សែប្រយុទ្ធរបស់ Monaco រូបនេះមានតម្លៃខ្លួនរហូតដល់ទៅ ២៦៥.២លានអឺរ៉ូ។

ផ្អែកតាមទិន្នន័យខាងលើ កីឡាករដែលជាប់ចំណាត់ថ្នាក់មានតម្លៃខ្លួនថ្លៃជាងគេបំផុតទាំង ៥រូបនាពេលបច្ចុប្បន្នរួមមាន៖

  • លេខ១  ៖          Kylian Mbappe (២៦៥,២លានអឺរ៉ូ)
  • លេខ២  ៖          Raheem Sterling (២២៧,៧លានអឺរ៉ូ)
  • លេខ៣  ៖          Mohammed Salah (១៧៥,១លានអឺរ៉ូ)
  • លេខ៤  ៖          Jadon Sancho (១៦៨,៩លានអឺរ៉ូ)
  • លេខ៥  ៖          Sadio Mane (១៥៥លានអឺរ៉ូ)

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T