កុំភ្លេចគាំទ្រយប់នេះ គុនខ្មែរយើងប្រកួតដណ្ដើមខ្សែក្រវាត់នៅសង្វៀនថៃ MX Muay Xtreme

//s5.kh1.co/5e/5e3ff5fbece2455dadd88a184f81d4f470337c19.jpg
កីទ្បា

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ម៉ឺន ដា ដណ្ដើមខ្សែក្រវាត់ MX

ថៃ៖ កីឡាករកម្ពុជា ម៉ឺន ដា នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់របស់ស្ថាប័ន MX Muay Xtreme ដោយត្រូវជួបតតាំងជាមួយដៃគូចាស់ កីឡាករម្ចាស់ផ្ទះថៃ តារាអេក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ម៉ឺន ដា (ខៀវ) និងកីឡាករថៃ តារាអេក (ក្រហម)
កីឡាករ ម៉ឺន ដា (ខៀវ) និងកីឡាករថៃ តារាអេក (ក្រហម)

តាមពិតទៅ ម៉ឺន ដា និង តារាអេក ធ្លាប់ប៉ះគ្នាម្ដងរួចមកហើយកាលពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងការប្រកួតវគ្គជម្រុះដណ្ដើមខ្សែក្រវាត់របស់ស្ថាប័ន MX ក្នុងប្រភេទទម្ងន់ ៦២គីឡូក្រាម។ នៅចាំបានថាកាលប្រកួតមួយនោះស្វិតស្វាញខ្លាំងមែនទែន ដោយចប់ការប្រកួត៣ទឹកមិនអាចរកអ្នកឈ្នះ និងអ្នកចាញ់ឃើញ គណៈកម្មការចៅក្រមក៏បានសម្រេចបន្ថែម១ទឹកទៀត ប៉ុន្តែជាលទ្ធផល ម៉ឺន ដា បានចាញ់ តារាអេក ដោយពិន្ទុ។

កីឡាករថៃ តារាអេក ឈ្នះ ម៉ឹន ដា ក្នុងការប្រកួតកាលពីខែវិច្ឆិកា
កីឡាករថៃ តារាអេក ឈ្នះ ម៉ឹន ដា ក្នុងការប្រកួតកាលពីខែវិច្ឆិកា

យ៉ាងណាមិញ បន្ទាប់ពីយកឈ្នះ ម៉ឺន ដា ឡើងទៅវគ្គបន្ទាប់ តារាអេក មិនអាចឈានដល់ការដណ្ដើមខ្សែក្រវាត់បាននោះទេ ដោយបានត្រឹមធ្លាក់ក្រោយប្រកួតចាញ់ពិន្ទុកីឡាករអូស្រ្តាលី Tyson។

ជាថ្មីម្ដងទៀតកម្មវិធី MX Muay Xtreme បានផ្គូផ្គងជាថ្មីឲ្យ ម៉ឺន ដា សងសឹក តារាអេក នៅក្នុងការប្រកួតលក្ខណៈដណ្ដើមខ្សែក្រវាត់តែម្ដង ខណៈការប្រកួតនឹងធ្វើឡើងនៅយប់នេះ ចាប់ពីម៉ោង ៩នាទីយប់តទៅ៕

https://s5.kh1.co/__image/w=650,h=390,q=100/a3/a30d0476ac9cf482d3e31d922d76814b762522b2.jpg
https://s5.kh1.co/__image/w=640,h=959,q=100/d6/d63243671dab001a20e56981af714df3234adc40.jpg
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T