ក្តៅៗ! អ៊ីរ៉ង់​បាញ់មីស៊ីល​ចូលក្នុងមូលដ្ឋានទ័ពអាកាសរបស់អាមេរិកជាច្រើនគ្រាប់ នៅក្នុងប្រទេសអ៊ីរ៉ាក់​ (មានវីដេអូ)

//s5.kh1.co/0b/0b05d2a1b43f4cfaeecef016b0b155c707bac3ce.jpg
សង្គម

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីរ៉ង់​៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់​បានផ្សាយថា ការវាយប្រហារនេះគឺជាការសងសឹកបន្ទាប់ពីមេបញ្ជាការកំពូលរបស់ប្រទេសលោក Qasem Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅទីក្រុងបាកដាដតាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មន្ទីរប៉ង់តាហ្គោននិយាយថា យ៉ាងហោចណាស់ទីតាំងមូលដ្ឋានទ័ពពីរត្រូវបានវាយប្រហារគឺនៅអ៊ីរ៉ាប៊ីលនិងអាល់អាសាដ ហើយគេនៅមិនទាន់ច្បាស់ទេថា តើមានអ្នកស្លាប់និងរបួសប៉ុន្មាននាក់។

អ៊ីរ៉ងបានវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកកាលពីប៉ុន្មានម៉ោងមុន
អ៊ីរ៉ងបានវាយប្រហារទៅលើមូលដ្ឋានទ័ពរបស់អាមេរិកកាលពីប៉ុន្មានម៉ោងមុន

អ្នកនាំពាក្យសេតវិមានលោក Stephanie Grisham បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងបានដឹងអំពីរបាយការណ៍នៃការវាយប្រហារទៅលើទីតាំងនានារបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់។ ប្រធានាធិបតីត្រូវបានគេរាយការណ៍សង្ខេបនិងកំពុងតាមដានស្ថានការណ៍យ៉ាង​យកចិត្តទុកដាក់​ព្រមទាំងពិគ្រោះយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់លោក។ ឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការស្លាប់របស់លោក Soleimani កាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារសារព័ត៌មាន IRNA របស់អ៊ីរ៉ង់បាននិយាយថា យើងកំពុងព្រមានដល់សម្ព័ន្ធមិត្តអាមេរិកទាំងអស់ ដែលបានផ្តល់មូលដ្ឋានរបស់ពួកគេដល់កងទ័ពភេរវករ​ ហើយបានបន្ថែមទៀតថា ទឹកដីណាដែលជាចំណុចចាប់ផ្តើមនៃសកម្មភាពឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់នឹង​ត្រូវក្លាយជាគោលដៅបាញ់ប្រហារទាំងអស់។ ការវាយប្រហារបាន​ធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការបញ្ចុះសពលោក Soleimani បានបញ្ចប់។

មេបញ្ជាការកំពូលរ លោក Qasem Soleimani
មេបញ្ជាការកំពូលរ លោក Qasem Soleimani

ទូរទស្សន៍ Al Mayadeen បាននិយាយថា ការបាញ់ផ្លោងជាលើកទីពីរបានកើតឡើងនៅអ៊ីរ៉ាប៊ីលភ្លាមៗ ក្រោយពីរ៉ុក្កែតទីមួយបានវាយប្រហារលើមូលដ្ឋានទ័ពនៅអាល់អាសាដ។ នៅព្រឹកថ្ងៃដដែលលោកប្រធានាធិបតី ​ដូណាល់ ត្រាំ បានមានប្រសាសន៍ថា ការដកកងទ័ពរបស់សហរដ្ឋអាមេរិកចេញពីប្រទេសអ៊ីរ៉ាក់ គឺជារឿងអាក្រក់បំផុតសម្រាប់ប្រទេសនេះ។ ការអត្ថាធិប្បាយរបស់លោកបាន​ធ្វើឡើង បន្ទាប់ពីមានលិខិតមួយដែលយោធាអាមេរិកបាននិយាយថាត្រូវបានផ្ញើខុសទៅនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ដែលវាទំនងជាការយល់ព្រមនឹងសំណើរបស់សមាជិកសភាអ៊ីរ៉ាក់ដើម្បី​សុំសហរដ្ឋអាមេរិកឱ្យដកកងទ័ពចេញ។

គួររម្លឹកដែរថា បច្ចុប្បន្នសហរដ្ឋអាមេរិកមានកងទ័ពប្រហែល ៥,០០០ នាក់ កំពុងឈរជើងនៅអ៊ីរ៉ាក់៕

ផែនទីនៃទីតាំងកងទ័ពសហរដ្ឋអាមេរិក
ផែនទីនៃទីតាំងកងទ័ពសហរដ្ឋអាមេរិក
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T