ចាប់បើកលក់ហើយ គម្រោង ផាក លែន 50M របស់ ជីប ម៉ុង លែន បញ្ចុះតម្លៃ ៨%!

//s5.kh1.co/b7/b7599b48428e9f6d871c0247953866433420bdd5.jpg
សង្គម

 ០៨-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រុមហ៊ុន​ ជីប ម៉ុង​ លែន នឹង​បើក​លក់​គម្រោងថ្មីរបស់ខ្លួន ផាក លែន 50​M ជាផ្លូវការ ​ពី​​ថ្ងៃ​​ទី១៨ ដល់ថ្ងៃទី១៩ ខែ​មករា​ ឆ្នាំ២០២០​​

ភ្នំពេញ៖ ក្រុមហ៊ុន​ ជីប ម៉ុង​ លែន នឹង​បើក​លក់​គម្រោងថ្មីរបស់ខ្លួន ផាក លែន 50​M ជាផ្លូវការ ​ពី​​ថ្ងៃ​​ទី១៨ ដល់ថ្ងៃទី១៩ ខែ​មករា​  ឆ្នាំ២០២០​​ នៅ​​ទីតាំង​គម្រោង​ ផាក លែន ​50​M ផ្ទាល់ ជា​មួយនឹង​​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់​​៨​% និង​​​​រំលស់​១០០%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផាក លែន 50​M ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​​ 50​M (ម៉ែត្រ)​ កែង​ផ្លូវ​30ម៉ែត្រ (ផ្លូវព្រៃស) ក្នុងតំបន់​ចំការដូង ដែលជាទីតាំង​មានសក្តានុពលសេដ្ឋកិច្ច និង​​សន្ទុះអភិវឌ្ឍន៍​ខ្លាំង។ គម្រោងនេះ​​មាន​​ចម្ងាយត្រឹម​តែ​២នាទីប៉ុណ្ណោះពីផ្សារចំការដូង, 10នាទីពីផ្សារ AEON III និងផ្សារទំនើប ជីប ម៉ុង 60ម៉ែត្រ, ឬ 15នាទី​ពីផ្សារទំនើប​ ជីប ម៉ុង 271។ រឹត​តែ​ពិសេស​ជាង​នេះ គម្រោង​ ផាក លែន 50​M ក៏​មាន​​ផ្សារ​ទំនើប​ ជីប ម៉ុង ​50​M ផ្ទាល់ក្នុង​គម្រោង ក៏ដូចជា​ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកុមារ សួនច្បារបៃតង​ ដែល​កាន់តែផ្តល់​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​បែប​ស៊ីវិល័យ​ និង​​ទាន់​សម័យ​ជូន​អតិថិជន។

គម្រោង ផាក លែន 50M របស់ ជីប ម៉ុង 
គម្រោង ផាក លែន 50M របស់ ជីប ម៉ុង 

គម្រោង ផាក លែន 50​M​ ជា​គម្រោង​ដ៏​ធំ​ ដែលនឹងសាងសង់លំនៅឋានប្រណីតៗជាច្រើនប្រភេទដូចជា វីឡាឃ្វីន វីឡាឃ្វីន A  វីឡាភ្លោះ  វីឡាកូនកាត់ A  វីឡាកូនកាត់ B និងលំនៅឋានម៉ូតថ្មី៣​ប្រភេទគឺ វីឡាឃ្វីន B ហ្សប​ហៅស៍​ A I និង ហ្សប​ហៅស៍​ A II។ លំនៅឋាននីមួយៗត្រូវបានរចនាឡើងដោយយកចិត្តទុកដាក់ បែបសម័យថ្មី ជាមួយនឹងគុណភាពល្អ សំណង់រឹងមាំ ដែលស័ក្តិសមបំផុតសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

គម្រោង ផាក លែន 50M របស់ ជីប ម៉ុង 
គម្រោង ផាក លែន 50M របស់ ជីប ម៉ុង 
ទីតាំងគម្រោង ផាក លែន 50M របស់ ជីប ម៉ុង 
ទីតាំងគម្រោង ផាក លែន 50M របស់ ជីប ម៉ុង 

កុំភ្លេចមកចូលរួមនៅថ្ងៃ​កម្មវិធីបើកលក់ផ្ទាល់ ដើម្បីធ្វើការកក់ផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នក ជាមួយនឹងទីតាំងល្អៗឲ្យបានមុនគេ ក៏ដូចជាទទួល​បាន​ប្រូម៉ូសិនបញ្ចុះ​តម្លៃ​រហូត​​ដល់​៨% ដែល​មិន​ធ្លាប់​មានពី​មុន​មក ជាពិសេសក៏មាន​ការ​​បង់​រំលស់១០០% ផងដែរ៕ 

គម្រោង ផាក លែន 50M របស់ ជីប ម៉ុង បើកលក់ជាផ្លូវការហើយ 
គម្រោង ផាក លែន 50M របស់ ជីប ម៉ុង បើកលក់ជាផ្លូវការហើយ 

សម្រាប់ព័ត៌មានបន្ថែម 061 997 888 ​| https://www.facebook.com/chipmongland/ | www.chipmongland.com

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T