គិតត្រឹមសប្ដាហ៍ទី២១នេះ នៅ Premier League ក្រុមកាំភ្លើងធំ Arsenal ឈរចំណាត់ថ្នាក់លេខ១ ក្នុងនាមជាក្លិបដែល…

//s5.kh1.co/91/91b9293adc440816b29418394489264e4b835b99.jpg
កីទ្បា

 ០៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្នុងចំណោម២០ក្លិបនៅ Premier League គិតត្រឹមសប្ដាហ៍ទី២១នេះ គ្មានក្លិបណាដែលគេចផុតពីការពិន័យកាតលឿងនោះទេ ជាក់ស្ដែងក្រុមកាំភ្លើងធំ Arsenal ដែលបច្ចុប្បន្នកំពុងដឹកនាំដោយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Mikel Arteta ជាក្លិបដែលជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការទទួលរងពិន័យកាតលឿងនេះច្រើនជាងគេ ពោលគឺ៥២សន្លឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=630,h=472,q=100/2d/2d395d252ecf1002a1f8df01ee43acbd0974ba64.png

ខណៈខាងក្រោមនេះ ជាក្រុមទាំង១៩ផ្សេងទៀត​ដែលឈរនៅចំណាត់ថ្នាក់បន្តបន្ទាប់៖

  • លេខ២ ក្រុមមាន់ខ្នាយមាស Tottenham Hotspur រងពិន័យកាតលឿង៤៩សន្លឹក
  • លេខ៣ ក្រុម Watford ទទួលបានកាតលឿង៤៧សន្លឹក
  • លេខ៤ ក្រុម Norwich ទទួលបានកាតលឿង៤៤សន្លឹក
  • លេខ៥ ក្រុម AFC Bournemouth ទទួលបានកាតលឿង៤៣សន្លឹក
https://s5.kh1.co/__image/w=650,h=366,q=100/b4/b4bf2e4305489ea1d7220f07c29c18b4e746fe4b.png
  • លេខ៦ ក្រុម Manchester United និង West Ham United ទទួលបានកាតលឿង ៤១សន្លឹក
  • លេខ៧ ក្រុមតោខៀវ Chelsea និង Sheffield United ទទួលបានកាតលឿង៤០សន្លឹក
  • លេខ៨ ក្រុមស្ករគ្រាប់​ Everton និង Manchester City ទទួលបានកាតលឿង៣៩សន្លឹក
  • លេខ៩ ក្រុម Burnley ទទួលបានកាតលឿង៣៧សន្លឹក
https://s5.kh1.co/__image/w=650,h=366,q=100/6b/6b8c6402281887e950f04a784d5847284cacbbe8.png
  • លេខ១០ ក្រុម Aston Villa ទទួលបានកាតលឿង៣៦សន្លឹក
  • លេខ១១ ក្រុម Wolverhampton Wanders ទទួលបានកាតលឿង៣៥សន្លឹក
  • លេខ១២ ក្រុម Crystal Palace និង Newcastle United ទទួលបានកាតលឿង៣២សន្លឹក
  • លេខ១៣ ក្រុម Brighton and Hove Albion ទទួលបានកាតលឿង៣០សន្លឹក
https://s5.kh1.co/__image/w=615,h=445,q=100/84/84424ba8db39c5734e2190f4ab80a01d46373740.png
  • លេខ១៤ ក្រុម Southampton ទទួលបានកាតលឿង២៩សន្លឹក
  • លេខ១៥ ក្រុម Leicester City ទទួលបានកាតលឿង២២សន្លឹក
  • លេខ១៦ ក្រុមហង្សក្រហម Liverpool ទទួលបានកាតលឿង២០សន្លឹក

ប្រភពpremierleague

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T