មានជីវិត ត្រូវមានក្តីសង្ឃឹម

//s5.kh1.co/da/da1c6ac527c44c004b86caa77a5d40f557dade0a.jpg
យល់ដឹង

 ០៧-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

មនុស្សម្នាក់ៗត្រូវតែមានក្តីសង្ឃឹម ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ជីវិត បើអ្នកគ្មានក្តីសង្ឃឹមនោះ ជីវិតរស់នៅរបស់អ្នកគ្មានក្តីសុខ និងសុភមង្គលទេ ។ ព្រោះអ្នកណាក៏ជួបនឹងបញ្ហា មិនថាបញ្ហាតិច ឬច្រើន គ្មាននរណាម្នាក់អាចចៀសផុតឡើយ។ ប៉ុន្តែអ្វីដែលអ្នកគួរធ្វើនោះ ការចេះផ្តល់ក្តីសង្ឃឹមដល់ខ្លួនឯង ទើបអាចជួយឲ្យអ្នកមានភាពរឹងមាំ និងនាំអ្នកទៅកាន់ភាពជោគជ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=625,h=417,q=100/66/66e05c14bafd05f012f277f80fb289426f7cb1d8.jpg

 ហើយរាល់ពេលដែលអ្នកបរាជ័យ  អ្នកត្រូវមានក្តីសង្ឃឹមថា អ្នកនឹងអាចស្វែករកជម្រើសដែលល្អផ្សេងៗទៀត ឬព្យាយាមម្តងទៀត ព្រោះក្តីសង្ឃឹមជួយឲ្យអ្នកមានកម្លាំងដើម្បីបន្ត និងយកឈ្នះគោលដៅនោះ ។ ហើយប្រសិនបើអ្នកគិតថាអ្នកដួល អ្នកត្រូវតែក្រោក និងខំប្រឹងបន្តទៀត ព្រោះបើអ្នកមិនក្រោកទេ នោះក្តីសង្ឃឹមដែលអ្នកខំព្យាយាម វានឹងត្រូវបាត់បង់ ។

ចូរកុំធ្វើឲ្យខ្លួនអ្នកអស់សង្ឃឹម ព្រោះវានឹងធ្វើឲ្យអ្នកអាចបាត់បង់គោលដៅដែលខ្លួនចង់បាន និងអ្វីៗដែលល្អនៅក្នុងជីវិតរបស់អ្នកដែរ ។

https://s5.kh1.co/__image/w=650,h=326,q=100/07/07d36a30a76b74f79f3554988a03ce98d1aceb23.jpg
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T