អូដ្ឋជាង១០០០០ក្បាលនឹងត្រូវគេសម្លាប់ចោលព្រោះផឹកទឹក​ច្រើនពេក

//s5.kh1.co/16/169dc969279e57072ed1679da00d20e230708fe9.jpg
សង្គម

 ០៧-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

សត្វអូដ្ឋបូកពីរជាច្រើនក្បាលនៅអូស្ត្រាលីខាងត្បូង នឹងត្រូវគេសម្លាប់ចោល ដើម្បីកាត់បន្ថយបរិមាណទឹកដែលពួកវាផឹក ព្រោះក្នុងស្ថានភាពពេលនេះជារដូវរាំងស្ងួតដែលកំពុងខ្វះខាតទឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=634,h=422,q=100/26/269cd1ae24e9a1b914bc94bc14f03bc72dfd659c.jpg

អូដ្ឋជាង១០០០០ក្បាល នឹងត្រូវប្រហារដោយក្មាន់កាំភ្លើងអាជីពពីលើអាកាសដោយជិះលើឧទ្ធម្ភាចក្រនៅថ្ងៃពុធ។

អាចជាហេតុផលមួយទៀត ដោយសារពួកគេមានក្តីបារម្ភថា សត្វកំពុងតែបង្កឲ្យមាន​ការឡើងកំដៅផែនដី ដោយសារតែពួកវាបញ្ចេញនូវឧស្ម័នមេតាន​ស្មើនឹងមួយតោនកាបូនឌីអុកស៊ីតក្នុងមួយឆ្នាំ។

បុគ្គលិកស្ថាប័ន APYបានបញ្ជាក់ថា៖ «ពួកយើងកំពុងស្ថិតនៅក្នុងស្ថានភាពក្តៅ និងមិនទាន់មានផាសុកភាពនៅឡើយ ពីព្រោះសត្វអូដ្ឋជាច្រើនក្បាលតែងតែដើររុករានតាមរបងផ្ទះ ខ្លះចូលទៅក្នុងផ្ទះហើយឈ្មូសឈ្មុលចូលទៅរកទឹកតាមរយៈចំហាយម៉ាស៊ីនត្រជាក់។»

https://s5.kh1.co/__image/w=634,h=952,q=100/2c/2cc6b23605dabf95815d8c830882e62e119aff9e.jpg

ចំណែកស្ថាប័ន National Feral Camel Management Plan បានអះអាងថា​ការពិតទៅចំនួនសត្វអូដ្ឋ នឹងកើនឡើងដោយឯងៗទ្វេដងជារៀងរាល់៩ឆ្នាំ។

បើទោះបីជាបែបណាក្តី មន្ទីរថាមពល និងបរិស្ថានក្នុងតំបន់ បាននិយាយថាការបំភាយឧស្ម័នពីសត្វព្រៃ មិនគួរចេះតែប៉ាន់ស្មានរួមបញ្ចូលក្នុងកម្រិតបំភាយឧស្ម័នរបស់ប្រទេសនោះទេ ព្រោះវាមិនស្ថិតនៅក្រោម​ការគ្រប់គ្រងក្នុងស្រុកឡើយ៕

https://s5.kh1.co/__image/w=634,h=423,q=100/a0/a00e4b62be19fcae879dedde2e97cbba4399ba23.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T