លោក Pep និយាយថា លោកគ្មានថ្ងៃទៅដឹកនាំក្លិបពីរនេះដាច់ខាត

//s5.kh1.co/de/de47d5f43162c659dee57aaec66ff93d9b1d4311.jpg
កីទ្បា

 ០៧-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

Pep គ្មានថ្ងៃទៅដឹកនាំ Man UTD និង Real Madrid

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយថា លោកមិនដែលមានគំនិតគិតចង់ទៅដឹកនាំក្លិបបិសាចក្រហម​ Manchester United និង Real Madrid នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Manchester United
Manchester United
Real Madrid 
Real Madrid 

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ បាននិយាយក្នុងសន្និសីទកាសែតមុនជំនួបទល់នឹងក្រុម Man UTD នៅយប់នេះថា៖

លោក Pep Guardiola
លោក Pep Guardiola

"ប្រសិនបើគ្មានសំណើណាក្រៅពី Man UTD ខ្ញុំសុខចិត្តជ្រើសរើសទៅដើរលេងនៅម៉ាល់ឌីវឬទៅលេងវាយកូនគោល។ ខ្ញុំនឹងមិនបង្វឹក United ដាច់ខាត ដូចដែលខ្ញុំមិនដឹកនាំ Real Madrid ផងដែរ។"

លោក Pep Guardiola 

គួរឲ្យដឹងដែរថា នៅយប់នេះវេលាម៉ោង ៣អាធ្រាត្រ ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារកីឡដ្ឋាន Old Trafford តតាំងជាមួយនឹងក្រុមរបស់លោក Pep មេឃខៀវ Manchester City ក្នុងពានរង្វាន់ EFL Cup ឬ Carabao Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕

ប្រភពsport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T