មិនមែនក្រទេណា៎! តារាស្រុកខ្មែរ កាក់កបណាស់ ជិះសុទ្ធតែ​រថយន្តម៉ាក Lexus 570គ្រប់គ្នា

//s5.kh1.co/fb/fb0946afcf66adc2fa1fcbdf288343efd37451f2.jpg
តារា & កម្សាន្ដ

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

មិនឲ្យចាញ់គ្នាទេ តារាល្បីៗទាំងនេះ ទិញរថយន្តសេរីLexus ៥៧០ ជិះគ្រប់គ្នា!

ភ្នំពេញ៖ ពិតណាស់ថា ក្នុងសិល្បៈស្រុកខ្មែរ សព្វថ្ងៃប្រមូលផ្ដុំដោយ តារាល្បីៗជាច្រើនរូប ដែលពួកគេភាគច្រើន សុទ្ធតែមានទីផ្សារការងាររៀងៗខ្លូន ដែលអាចរកចំណូលបានយ៉ាងច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ មានតារាប្រុស ស្រីមួយចំនួន បានឆ្លៀតពេលរកស៊ី ប្រកបអាជីវកម្មផ្ទាល់ខ្លួនថែមទៀត ដែលជាហេតុកាន់តែធ្វើឲ្យជីវភាព របស់ពួកគេកាក់កប ជាងមុនហើយមានជីវិតរស់នៅតាមរបៀបហាយសូរ ប្រើរបស់ប្រ៊េនៗទៀតផង។

ក្នុងនោះដែរ បើក្រឡេកមើលរថយន្តវិញ មានតារាប្រុសស្រីប៉ុន្មានរូប កាក់កបណាស់ មានលុយចាយមិនអស់ និងមុខជំនួញក្នុងដៃ មិនចេះតិច ជិះសុទ្ធតែរថយន្តសេរីទំនើប Lexus 570 ថ្មីសន្លាង និងដេញស៊េរី មិនឲ្យចាញ់គ្នា៕

ចង់ជ្រាបច្បាស់ ទស្សនាខាងក្រោម៖

១៖ ពៅ លីដា

ទោះជា តារាសម្ដែងស្រី ពៅ លីដា មិនសូវបង្ហាញមុខ ក្នុងចង្កោមសិល្បៈច្រើនដូចមុនក្ដី តែតារារូបនេះ កំពុងមានភាពមមាញឹកជាមួយមុខជំនួញ ក្នុងដៃយ៉ាងច្រើន ទើបរូបនាងមានជីវភាពកាក់កប ជិះសុទ្ធតែរថយន្តមា៉កLexus570 បែបនេះ។

ពៅ លីដា
ពៅ លីដា

២៖ ករុណា ពេជ្រ

លោក ករុណា ពេជ្រ ដែលជាតារាចម្រៀងប្រុស ដ៏មានប្រជាប្រិយភាព ក៏កំពុងសោយសុខជាមួយជីវភាពហ៊ឺហា ប្រើរបស់មានតម្លៃកប់ពពក រស់នៅក្នុងផ្ទះវីឡា ដ៏ធំស្កឹមស្កៃ​ ថែមទាំងមិនឲ្យចាញ់តារាផ្សេងៗ ដេញសេរីរថយន្តម៉ាកLexus 570ដូចគ្នា។

ករុណា ពេជ្រ
ករុណា ពេជ្រ

៣៖ ស៊ឹម សូលីកា

ជឿជាក់ថា ប្រិយមិត្តរាល់គ្នា ច្បាស់ជាបានស្គាល់យ៉ាងច្បាស់ពី អ្នកនាង ស៊ឹម សូលីកា ដែលជាពិធីការិនីដ៏ឆ្នើមមួយរូប ហើយរូបនាងមានទីផ្សារការងារខ្ពស់ ព្រមទាំងអាចរកលុយបានយ៉ាងច្រើន រស់សោយសុខលើគំនរទ្រព្យសម្បត្តិ ហើយជិះរថយន្តទំនើបLexus យ៉ាងថ្មីសន្លាង។

ស៊ឹម សូលីកា
ស៊ឹម សូលីកា

៤៖ កែវ វាសនា

បើនិយាយពី​ តារាចម្រៀងប្រុស លោក កែវ វាសនា វិញពិតជាកំពុងមមាញឹកជាមួយមុខរបររកស៊ី​សឹងតែរកពេល ដកឃ្លាមិនចង់រួច ហើយមួយខែៗរកប្រាក់ចំណូលបានមិនចេះតិច ជោគជ័យទាំងការងារសិល្បៈព្រមទាំងមុខជំនួញ ប្ដូរឡានជាញឹកញាប់ ហើយបច្ចុប្បន្នកំពុងជិះរថយន្តស៊េរីថ្មី Lexus 570 ដូចគ្នា។

កែវ វាសនា
កែវ វាសនា

៥៖ សួស វីហ្សា និងថមមី

បន្ទាប់ពី តារាចម្រៀងស្រី សួស វីហ្សា និងលោក ថមមី ចាប់ដៃគ្នា ជាគូស្វាមីភរិយារួចមក ពួកគេបានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតស្នេហាដ៏ផ្អែមល្ហែម ព្រមទាំងជីវភាពដ៏ហ៊ឺហា ប្ដូររថយន្តLexusស៊េរីថ្មី ហើយរស់នៅលើគំនរទ្រព្យសម្បត្តិយ៉ាងច្រើន៕

សួស វីហ្សា និងស្វាមី
សួស វីហ្សា និងស្វាមី
កែវ វាសនាស៊ឹម សូលីកាសួស វីហ្សាករុណា ពេជ្រពៅ លីដាថមមី
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T