ចុម! ស្ដេចត្រីធូណាដាក់លក់ដេញថ្លៃ បានរហូតដល់ទៅជិត១.៨លានដុល្លារ

//s5.kh1.co/4f/4f8e209a6a343ddcac7db46c676c01ad8641c933.jpg
សង្គម

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ លោក Kiyoshi Kimura ជាម្ចាស់ភោជនីយដ្ឋាន Sushizanmai បានដេញថ្លៃយកស្ដេចត្រីធូណាទម្ងន់២៧៦គីឡូក្រាម ក្នុងតម្លៃ១៩៣លានយេន (ប្រមាណ១.៨លានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ដេចត្រីធូណាត្រូវបានគេនេសាទនៅតំបន់សមុទ្រក្នុងក្រុង Aomori ភាគខាងជើងនៃប្រទេសជប៉ុន។ ការដេញថ្លៃដែលមានតម្លៃថ្លៃបំផុត ត្រូវបានធ្វើឡើងជាលើកទី២នៅក្នុងផ្សារត្រី Toyosu

លោក Kiyoshi បានប្រាប់សារព័ត៌មានឲ្យដឹងថា ទោះបីជាស្ដេចត្រីធូណាមានតម្លៃថ្លៃ ក៏គាត់ត្រូវដេញថ្លៃយកឲ្យបាន ព្រោះតែចង់ឲ្យអតិថិជនភ្លក់រសជាតិម្ហូបអាហារដ៏ឆ្ងាញ់។

គួររម្លឹកដែរថា កាលពីដើមឆ្នាំ២០១៩កន្លងទៅនេះ លោក Kiyoshi ធ្លាប់បានដេញថ្លៃយកស្ដេចត្រីធូណាទម្ងន់២៧៨គីឡូក្រាមម្ដងរួចមកហើយ ក្នុងតម្លៃ៣៣៣.៦លានយេនឯណោះ (ប្រមាណ៣.១លានដុល្លារអាមេរិក)៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
លោក Kiyoshi និងស្ដេចត្រីធូណា 
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T