បុរាណវិទូរកឃើញគ្រោងឆ្អឹងអ្នកចម្បាំងស្ត្រីអាម៉ាហ្សូន ដែលមានអាយុកាលជាង​​២៥០០ឆ្នាំ​ (មានវីដេអូ)

//s5.kh1.co/41/412fc4e57133b3e26bb01345c88d301c8b1dc593.jpg
សង្គម

 ០៧-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

រុស្ស៊ី៖ នេះជាលើកទីមួយហើយដែលអ្នកស្រាវជ្រាវបានរកឃើញអដ្ឋិធាតុអ្នកចម្បាំងអាម៉ាហ្សូនចំនួន ៤ នាក់ដែលមានអាយុកាលខុសគ្នានៅក្នុងផ្នូរតែមួយ។ នេះបើយោងតាមការចេញផ្សាយដោយវិទ្យាស្ថានបុរាណវិទ្យា RAS របស់ប្រទេសរុស្ស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងផ្នូរ​គេរកឃើញគ្រោងឆ្អឹងរបស់ស្ត្រី​៤នាក់ ដោយក្នុងនោះគ្រោងឆ្អឹង​ទី១ត្រូវបានគេប៉ាន់ស្មានថាបានស្លាប់​នៅអាយុចន្លោះពី១២-១៣ឆ្នាំ​, ទី ២ ​អាយុពី ២០​-២៩ ឆ្នាំ, ទី៣ ​អាយុពី ២៥​-៣៥ ឆ្នាំនិង​ទី៤ ​អាយុពី ៤៥-៥០ ឆ្នាំ។ Scythians គឺជាកុលសម្ព័ន្ធនៃក្រុមអ្នកប្រយុទ្ធបន្ទាប់បន្សំដែលរស់នៅទូទាំងតំបន់ស៊ីបេរីចន្លោះពី ២០០​-៩០០ឆ្នាំ មុន គ.ស។ ហើយអ្នកចម្បាំងអាម៉ាហ្សូនគឺដូច​ទៅនឹងអ្វីដែលបានបង្ហាញនៅក្នុងខ្សែភាពយន្តរឿង "Wonder Woman" គឺជាស្ត្រីអ្នកចម្បាំង Scythian ។ ​

គ្រោងឆ្អឹងខ្លះដែលនៅសល់របស់អ្នកចម្បាំងស្ត្រី
គ្រោងឆ្អឹងខ្លះដែលនៅសល់របស់អ្នកចម្បាំងស្ត្រី

វត្ថុដែលអ្នកបុរាណបានរកឃើញជាមួយអដ្ឋិធាតុ អាចជួយអ្នកស្រាវជ្រាវ​ប៉ាន់ប្រមាណថា ​សាកសពរបស់អ្នកចម្បាំងស្ត្រីទាំងនោះគឺត្រូវបានគេកប់ក្នុងអំឡុងសតវត្សរ៍ទី ៤ មុនគ.ស ។

ក្បាលព្រួញដែក កាំបិតដែក ឆ្អឹងសត្វ ​រួមជាមួយរបស់ផ្សេងៗទៀតត្រូវបានគេរកឃើញជាមួយក្មេងស្រីវ័យជំទង់និងស្ត្រីវ័យក្មេងម្នាក់។ ផ្នែកខ្លះនៃផ្នូររបស់ពួកគេត្រូវបាន​រងការយាយីដោយចោរ​លួចគាស់ផ្នូរនៅសម័យបុរាណ។ ប៉ុន្តែផ្នូររបស់នារីវ័យក្មេងម្នាក់និងស្ត្រីចំណាស់ទៀត នៅតែមានសភាពល្អដដែល​។

​វត្ថុដែលបានរកឃើញជាមួយគ្រោងអ្នកចម្បាំងស្ត្រី
​វត្ថុដែលបានរកឃើញជាមួយគ្រោងអ្នកចម្បាំងស្ត្រី

អដ្ឋិធាតុត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះសពដែលគេស្គាល់ថា Devitsa V ជាទីតាំងមួយធ្លាប់ត្រូវបានគេសិក្សាតាំងពីឆ្នាំ ២០១០ នៅក្នុងតំបន់មួយនៃទីក្រុង Voronezh នៃប្រទេសរុស្ស៊ី។ ឆ្នាំនេះបេសកកម្មបុរាណវិទ្យាពីវិទ្យាស្ថានបុរាណវិទ្យា​រុស្ស៊ីបានជីករកឃើញសាកសពស្ត្រីបួននាក់នៅលើ​ទីទួលមួយ។ លោក Valerii Guliaev ប្រធានបេសកកម្មនេះក៏បានបន្ថែមដែរថា​​ "​បេសកកម្មរបស់យើងទាំងអស់គឺបានរកឃើញ​កន្លែងបញ្ចុះសពរបស់អ្នកចម្បាំងស្ត្រី​ប្រមាណ ១១ នាក់។ ទីតាំងដាច់ដោយឡែកត្រូវបានរៀបចំសម្រាប់ពួកគេ ហើយពិធីបញ្ចុះសពទាំងអស់ដែលជាធម្មតាត្រូវបានធ្វើឡើងសម្រាប់បុរស គឺត្រូវបានរៀបចំសម្រាប់អ្នកចម្បាំងស្ត្រីទាំងនោះដែរ" ៕

គ្រោងឆ្អឹងខ្លះដែលនៅសល់របស់អ្នកចម្បាំងស្ត្រី
គ្រោងឆ្អឹងខ្លះដែលនៅសល់របស់អ្នកចម្បាំងស្ត្រី
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T