ឃ្លាតឆ្ងាយពីសង្វៀនយូរ តាមពិតជីវិតអតីតជើងខ្លាំង ពេជ្រ អារុណ លំបាកខ្លាំងណាស់!

//s5.kh1.co/ba/bac0d45621741b3bdf4dcbdeabe73567fd90305e.jpg
កីទ្បា

 ០៦-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជីវិត អតីត អ្នកប្រដាល់ ពេជ្រ អារុណ

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដាន និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរច្បាស់ជានូវចាំនូវឈ្មោះ ពេជ្រ អារុណ ដែលជាអ្នកប្រដាល់លំដាប់ជួរមុខ និងមានឈ្មោះបោះសំឡេងខ្លាំងនៅកំឡុងឆ្នាំ២០០០ជាង ដោយធ្លាប់ឈ្នះខ្សែក្រវាត់ ជើងឯកទូទាំងប្រទេស រួមនិងមេដាយជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ពេជ្រ អារុណ
កីឡាករ ពេជ្រ អារុណ

ក្រោយបាត់មុខពីសង្វៀនអស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែលេចមុខ ពេជ្រ អារុណ មកធ្វើបទសម្ភាសន៍មួយរៀបរាប់អំពីអាជីពជាអ្នកប្រដាល់ និងខ្សែជីវិតរបស់ខ្លួន។ បច្ចុប្បន្ន ពេជ្រ អារុណ រស់នៅក្នុងបន្ទប់ជួលមួយកន្លែង តម្លៃ៣០ដុល្លារក្នុងមួយខែ ស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ ជាមួយភរិយា និងកូន ២នាក់។

អតីតកូនសិស្សរបស់លោកគ្រូ ទ្រឿង សុះសាយ កំពុងប្រកបអាជីពជាអ្នករត់កង់បីដើម្បីរកប្រាក់ផ្គត់ផ្គង់គ្រួសារ ប៉ុន្តែកង់បីនោះមិនមែនជារបស់ខ្លួនឯងនោះទេ គឺជួលគេក្នុងមួយថ្ងៃតម្លៃ២ម៉ឺនរៀល ហើយបើថ្ងៃណាគ្មានលុយជួល ត្រូវទៅធ្វើសំណង់។ ខណៈដែលភរិយារបស់ ពេជ្រ អារុណ វិញធ្វើការជាអ្នកអនាម័យនៅសាលារៀនឯកជនមួយ។

កីឡាករ ពេជ្រ អារុណ
កីឡាករ ពេជ្រ អារុណ

យ៉ាងណាមិញ អតីតជើងខ្លាំងគុនខ្មែររូបនេះក៏បានឲ្យដឹងថាខ្លួនអាចនឹងត្រឡប់មកកាន់វិស័យគុនខ្មែរជាថ្មី ក្នុងនាមជាគ្រូបង្វឹក ឬគណៈកម្មការចៅក្រមផងដែរនៅពេលខាងមុខ បើសិនជាជីវភាពមានភាពប្រសើរឡើងមួយកម្រិត៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T