រកថ្មីមិនបាន! Man UTD ត្រឡប់មករកគោលដៅចាស់ ដែលជាដៃគូ Ronaldo ម្នាក់នេះវិញហើយ

//s5.kh1.co/06/06a6aa8dfaba212a8d531a685d1ad647cf1f37d7.jpg
កីទ្បា

 ០៦-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ បិសាចក្រហម Manchester United ត្រូវបានរាយការណ៍មកថាបានសម្រេចចិត្តជាថ្មីក្នុងការដាក់សំណើទៅកាន់ក្លិបជើងខ្លាំងព័រទុយហ្គាល់ Sporting Lisbon ដើម្បីចរចានាំយកកីឡាករខ្សែបម្រើដៃគូរបស់ Roanldo ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ Bruno Fernandes នៅទីផ្សារដោះដូរកីឡាករខែមករានេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Bruno Fernandes
កីឡាករ  Bruno Fernandes

Man UTD និង Spurs កំឡុងពេលស្ថិតក្រោមការគ្រប់គ្រងរបស់លោក Mauricio Pochettino សុទ្ធតែបានដាក់ការចង់បានមកលើខ្សែបម្រើជម្រើសជាតិព័រទុយហ្គាល់រូបនេះកាលពីទីផ្សាររដូវក្ដៅកន្លងទៅ។ Fernandes ទើបតែបន្តកុងត្រាជាមួយ Sporting ដល់ឆ្នាំ២០២៣ បន្ទាប់ពីរដូវកាលមុនគេអាចរកបានដល់ទៅ២០គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច (Assists) ចំនួន១៣ដង។

យ៉ាងណាមិញ បើតាមសារព័ត៌មាន Goal ក្លិបបិសាចក្រហមបានបើកការចាប់អារម្មណ៍ និងចង់បានជាថ្មីមកលើខ្សែបម្រើវ័យ២៥ឆ្នាំ Bruno Fernandes នៅទីផ្សារខែមករានេះ។ អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar solskjaer កំពុងតែស្វះស្វែងរកខ្សែបម្រើមកបន្ថែម ខណៈពេលដែល Paul Pogba និង Scott Mc Tominay កំពុងតែមានបញ្ហារបួស។

កីឡាករ  Bruno Fernandes
កីឡាករ Bruno Fernandes

គួរឲ្យដឹងផងដែរថា ក្រោយលក់ខ្សែបម្រើ Ander Herrera និង Marouane Fellaini ក្លិបជើងឯកអង់គ្លេស២០សម័យកាលនៅមិនទាន់បានទិញខ្សែបម្រើមកបំពេញវិញនៅឡើយ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T