រាកធម្មតា និងរាកមួល ខុសគ្នាម្ដេចខ្លះ?

//s5.kh1.co/98/9899abc42aaeaa8e7cf3b27eb9bff54ca617a47e.jpg
នារី

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

រាកធម្មតា និង​រាក​មួល មាន​ភាព​ខុស​គ្នា ហើយ​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ក៏​មិន​ដូច​គ្នា​ទាំងស្រុង​ដែរ។ ដើម្បី​ជា​ចំណេះដឹង​លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​ បាន​ចែក​រំលែក​ពី​ចំណុច​ខុស​គ្នា​មួយ​ចំនួន​ឲ្យ​ម៉ាក់​ប៉ា​ចេះ​សង្កេត​កូន​ដោយ​ខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- រាក​ធម្មតា

- រាក​ដោយ​សារ​ពួក​វីរុស អាហារ​គ្មាន​អនាម័យ និង​ដោយសារ​អាមីម
- មិន​សូវ​មាន​គ្រោះថ្នាក់
- បាត់​បង់​ជាតិ​ទឹក​ច្រើន
- រាក​គ្មាន​ឈាម ឬ​សំបោរ
- មិន​ក្ដៅ​ខ្លួន
- យ៉ាង​យូរ ៣-៧ ថ្ងៃ
- មិន​បណ្ដាល​ឲ្យ​រលាក​គូទ។

២- រាក​មួល

- រាក​មួល​ដោយសារ​បាក់តេរី​ខ្លាំង ក្តៅចាប់ពី ៣៩-៤០ អង្សារសេ
- រាក​មួល​មាន​ឈាម ឬ​សំបោរ​លាយ​មក​ជាមួយ
- រាក​មួល​អាច​ជា​ចន្លោះ​ពី ៧ ថ្ងៃ​ឡើងទៅ
- លាមក​ក្ដៅ
- បណ្ដាល​ឲ្យ​រលាក​រន្ធ​គូទ និង​បរិវេណ​នោះ
- ចៀសវាង​ជូត​សម្អាត​គូទ​កូន​ដោយ​កន្សែង​ត្រជាក់ តែ​ត្រូវ​លាង​នឹង​ទឹក​វិញ​ទើប​ល្អ
- ក្រោយ​រលាក​ផ្លូវ​ដង្ហើម ផ្ដាសាយ រលាក​បំពង់ក ៣០-៤០% អាច​បណ្ដាល​ទៅ​ជា​រាក​មួល​ដោយសារ​មេរោគ​នៅ​ផ្លូវ​ដង្ហើម​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ពេល​ញ៉ាំ ឬ​លេប​ទឹកមាត់។

លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា រាក​ប្រភេទ​ណា​ក៏​ម៉ាក់ប៉ា​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ដែរ ព្រោះ​បាត់បង់​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន ដូចនេះ​បើ​មិន​បាន​បំពេញ​ជាតិ​ទឹក​ឡើង​វិញ​ពេល​កំពុង​ឈឺ កូន​អាច​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ដល់​ជីវិត។ ចំណុច​គួរ​ចងចាំ ពេល​កូន​រាក​ត្រូវ​ព្យាយាម​ឲ្យកូនញ៉ាំទឹក ឬទឹកអូរ៉ាលីត អាហារ​ ផ្លែឈើ ឲ្យ​បាន​ច្រើន ទោះ​ជា​កូន​មិន​ចង់​ក៏​ដោយ ដើម្បី​កុំឲ្យ​កូន​បាក់​កម្លាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T