អតីតខ្សែប្រយុទ្ធក្រុម Man UTD លោក Dion Dublin សរសើរគ្រូបង្វឹកឆ្នើមរូបនេះត្រង់ៗថាជា Sir Alex Ferguson ថ្មី!

//s5.kh1.co/a2/a2845069149893918fec79f39e1d22f8d4c0ba5a.jpg
កីទ្បា

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United លោក Dion Dublin បានចាត់ទុកអ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp ជា Sir Alex Ferguson ថ្មី ខណៈពាក្យសម្ដីនេះ បាននិយាយបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ ដឹកនាំក្រុមហង្សក្រហម ទទួលជ័យជម្នះទៅលើក្រុម Everton ១-០ ក្នុងពានរង្វាន់ FA Cup ជុំទី៣កាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jurgen Klopp
  លោក Jurgen Klopp

មូលហេតុដែលលោក Dublin ប្រៀបធៀបលោក Klopp ថាជាគ្រូបង្វឹក១រូបដ៏ពូកែដូចលោក Sir Alex  គឺដោយសារអ្នកចាត់ការទូទៅវ័យ៥២ឆ្នាំរូបនេះដឹកនាំ Liverpool បានល្អដោយយកចិត្តទុកដាក់ទាំងឈុតធំនិងឈុតតូច។ ជាក់ស្ដែងកាលពីយប់មិញ លោកបានដាក់យុវជនថ្នាលរហូតដល់ទៅ៨នាក់ ក្នុងជម្រើស១១នាក់ដំបូង លេងទល់នឹងក្រុម Everton ថែមទាំងទទួលបានជ័យជម្នះទៀតផង។

Sir Alex Ferguson
Sir Alex Ferguson

លោក Dublin បាននិយាយក្នុងកម្មវិធីទូរទស្សន៍ BBC ថា៖

លោក Dion Dublin
លោក Dion Dublin

"Jurgen Klopp ពិតជាដូច Sir Alex Ferguson ថ្មីមួយទៀតណាស់ គាត់កំពុងដឹកនាំក្រុមមួយនេះយ៉ាងល្អិតល្អន់តាំងពីលើដល់ក្រោម។ ដូច្នេះរាល់កីឡាករក្មេងៗទាំងអស់ ពេលដែលពួកគេចូលលេង ពួកគេដឹងពីការងារដែលពួកគេគួរធ្វើ។"

សម្ដីរបស់លោក Dion Dublin
លោក Klopp ជានឹងកូនក្រុមលើកពាន UCL
លោក Klopp ជានឹងកូនក្រុមលើកពាន UCL

គួររម្លឹកផងដែរថា លោក Klopp បានទទួលការងារមកដឹកនាំក្រុម Liverpool តាំងពីខែតុលាឆ្នាំ២០១៥មក រយៈពេល៤ឆ្នាំកន្លះកន្លងទៅ លោកជួយក្រុមហង្សក្រហមឈ្នះពានរង្វាន់ធំៗ ចំនួន៣រួមមាន ពាន Champions League ពាន Super Cup និងពាន FIFA Club World Cup។ សម្រាប់រដូវកាលនេះក្រុមរបស់លោក កំពុងស្ថិតក្នុងដំណើរមួយដ៏ល្អផងដែរដោយ Liverpool បច្ចុប្បន្នកំពុងឈរកំពូលតារាង Premier League ក្រោយ២០ប្រកួតកន្លងទៅរកបាន៥៨ពិន្ទុ រក្សាគម្លាតពីក្រុមលេខ២ Leicester City រហូតដល់ទៅ១៣ពិន្ទុ៕

ប្រភពcaughtoffside

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T