នាយករដ្ឋមន្រ្តីហ្វាំងឡង់ស្នើឲ្យមានកម្រិតការងារ​ត្រឹម «មួយថ្ងៃ៦ម៉ោង ​និង៤ថ្ងៃក្នុងមួយសប្តាហ៍»

//s5.kh1.co/c4/c4053f453ac4b95811ad82b5d2f0a3f46497e97f.jpg
សង្គម

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

នាយករដ្ឋមន្រ្តីវ័យ៣៤ ឆ្នាំលោកស្រី Sana Marin បានអំពាវនាវឲ្យមានការកាត់បន្ថយ​ម៉ោងការងារ​ក្នុងន័យឲ្យបុគ្គលិកមានភាពរីករាយនឹងកាតព្វកិច្ចរបស់ខ្លួន។ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសហ្វាំងឡង់រូបនេះ បានពន្យល់ផងដែរថាគោលបំណងរបស់​លោក​ស្រី​ ​​ គឺចង់ផ្តល់នូវអនុសាសន៍ឲ្យប្រជាជនហ្វាំងឡង់ធ្វើការមួយសប្តាហ៍ត្រឹម៤ថ្ងៃ ហើយមួយ​ថ្ងៃ​ត្រឹម​តែ៦ម៉ោងបានហើយ។ កាអំពាវនាវនេះ​ធ្វើឡើងក្នុងពិធីជួបជុំខួបគម្រប់១២០ឆ្នាំ​នៃការបង្កើត​គណបក្សប្រជាធិបតេយ្យរបស់លោកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=366,q=100/fe/fe6863c2dadb63e4687e696b4570b179ab10e86f.jpg

លោកស្រីបានបង្ហាញនូវសុទិដ្ឋិនិយមថា៖ «ហេតុអីវាមិនមែនជាជំហានបន្ទាប់សម្រាប់ពួកយើង? ការងារមួយថ្ងៃដល់ទៅ៨ម៉ោង វាគួរតែដើរដល់ផ្លូវបញ្ចប់ហើយ? ខ្ញុំជឿថាប្រជាជនដែលជា​បុគ្គលិកក្នុង​ស្ថាប័ននីមួយៗ​ គួរតែមានពេលវេលាគ្រប់គ្រាន់សម្រាប់​ចំណាយទៅលើគ្រួសារ ភរិយាឬស្វាមី សិល្បៈ ការកំសាន្ត និងទិដ្ឋភាពខ្លះៗ​ក្នុងជីវិតរបស់គេឲ្យ​កាន់តែមានន័យ។»

ក្រៅពីលើកឡើងពីបញ្ហាម៉ោងការងារ ទំនងជាចង់លើកទឹកចិត្តដល់ស្រ្តីវ័យក្មេងដទៃទៀត ឲ្យកាន់តែ​មានភាពរឹងប៉ឹងជាងមុន អ្នកនយោបាយរូបនេះប្រាប់ថា តាមពិតទៅរឿងអាយុតិច និងភេទជាស្រីមិនមានឥទ្ធិពលអវិជ្ជមានណាមួយលើលោកស្រីឡើយ។ មិនមានប៉ះពាល់ត្រង់ថា​ ការលើកទឹកចិត្តទៅវិញទេ ដែលជាចង្កូតដ៏ធំមួយដែលដឹកដៃលោកស្រី​ឲ្យប្រឡូក​ក្នុងឆាក​នយោបាយ រហូតបានក្លាយជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រី Sanna Marin ជាអ្នកនយោបាយដែលបានជាប់ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​​វ័យក្មេងជាងគេនៅលើពិភពលោកត្រឹមអាយុ ៣៤ ឆ្នាំនៅក្នុងប្រទេសហ្វាំងឡង់៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T