ទេព បូព្រឹក្ស ត្រូវហ្វេនលួចថតបាន ពេលធ្វើចរិតបែបនេះ ដាក់តារារៀមច្បង សុខ ពិសី លើឆាក

//s5.kh1.co/c5/c548c57f21ae93779ba970418f72ea7b96797e2d.jpg
តារា & កម្សាន្ដ

 ០៦-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលនាងតែងតែបង្ហាញនូវអ្វីថ្មីៗជាច្រើន មិនថាបទចម្រៀង ក្បាច់រាំ ក៏ដូចជាម៉ូតសម្លៀកបំពាក់ផ្សេងៗ​ដែលគួរឲ្យចាប់អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តារាស្រីរូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនោះទេ ក៏ប៉ុន្តែនាងក៏មានឈ្មោះជាតារាវ័យក្មេងដែលរួសរាយគួរឲ្យស្រលាញ់នៅពេលជួបហ្វេន ក៏ដូចជាតារារៀមច្បងជាច្រើនដែលនៅក្នុងពិភពសិល្បៈ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ហ្វេនបាននាំគ្នាថតសកម្មភាពមួយនៅលើឆាករបស់តារាស្រីរូបនេះយ៉ាងគួរឲ្យសរសើរ និងកម្របានឃើញតែម្តងចំពោះទង្វើមួយនេះ។

នៅក្នុងនោះ នាងបានធ្វើការលើដៃសំពះគោរពដល់តារារៀមច្បង កញ្ញាសុខ ពិសី នៅលើឆាក​ដែលមានមនុស្សរាប់រយនាក់កំពុងទស្សនា ជាមួយនឹងសកម្មភាពយ៉ាងល្អ ក៏បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលមានការគោរពស្រលាញ់ មិនឆ្មើងឆ្មៃដាក់តារារៀមច្បងយ៉ាងដូច្នោះ។

លើសពីនេះទៅទៀត ទង្វើមួយនេះពិតជាគំរូដ៏ល្អតែម្តង ដែលនាងបានធ្វើបែបនេះចំពោះមុខហ្វេនៗ ដោយក្តីគោរព និងស្រលាញ់ដល់ កញ្ញាសុខ ពិសី បែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស 
ទេព បូព្រឹក្ស  និងសុខ ពិសី
ទេព បូព្រឹក្ស  និងសុខ ពិសី
ទេព បូព្រឹក្ស  សំពះសុខ ពិសី
ទេព បូព្រឹក្ស  សំពះសុខ ពិសី
ទេព បូព្រឹក្ស  សំពះសុខ ពិសី
ទេព បូព្រឹក្ស សំពះសុខ ពិសី
ទេព បូព្រឹក្សសុខ ពិសី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T