ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា ទេព បូព្រឹក្ស បច្ចុប្បន្នកាន់តែមានប្រជាប្រិយភាពខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលនាងតែងតែបង្ហាញនូវអ្វីថ្មីៗជាច្រើន មិនថាបទចម្រៀង ក្បាច់រាំ ក៏ដូចជាម៉ូតសម្លៀកបំពាក់ផ្សេងៗដែលគួរឲ្យចាប់អារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក តារាស្រីរូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនោះទេ ក៏ប៉ុន្តែនាងក៏មានឈ្មោះជាតារាវ័យក្មេងដែលរួសរាយគួរឲ្យស្រលាញ់នៅពេលជួបហ្វេន ក៏ដូចជាតារារៀមច្បងជាច្រើនដែលនៅក្នុងពិភពសិល្បៈ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ហ្វេនបាននាំគ្នាថតសកម្មភាពមួយនៅលើឆាករបស់តារាស្រីរូបនេះយ៉ាងគួរឲ្យសរសើរ និងកម្របានឃើញតែម្តងចំពោះទង្វើមួយនេះ។
នៅក្នុងនោះ នាងបានធ្វើការលើដៃសំពះគោរពដល់តារារៀមច្បង កញ្ញាសុខ ពិសី នៅលើឆាកដែលមានមនុស្សរាប់រយនាក់កំពុងទស្សនា ជាមួយនឹងសកម្មភាពយ៉ាងល្អ ក៏បានធ្វើឲ្យមហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលមានការគោរពស្រលាញ់ មិនឆ្មើងឆ្មៃដាក់តារារៀមច្បងយ៉ាងដូច្នោះ។
លើសពីនេះទៅទៀត ទង្វើមួយនេះពិតជាគំរូដ៏ល្អតែម្តង ដែលនាងបានធ្វើបែបនេះចំពោះមុខហ្វេនៗ ដោយក្តីគោរព និងស្រលាញ់ដល់ កញ្ញាសុខ ពិសី បែបនេះ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖