ទើបតែឡើងកាន់តំណែងថ្មីថ្មោង! ពេលនេះនាយករដ្ឋមន្ត្រីវ័យក្មេងរបស់ហ្វាំងឡង់ បានកាត់បន្ថយម៉ោងបំពេញការងារសម្រាប់បុគ្គលិកទូទាំងប្រទេស

//s5.kh1.co/23/23542ce37452fefe6bae92ddcaf6ee574acdfaeb.jpg
សង្គម

 ០៦-មករា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ហ្វាំងឡង់៖ នាយករដ្ឋមន្ត្រីថ្មីរបស់ហ្វាំងឡង់បានបង្ហាញពីកាលវិភាគការងារថ្មីដែលអាចផ្លាស់ប្តូរបាននៅក្នុងប្រទេស ហើយកាលវិភាគថ្មីនោះតម្រូវឲ្យបុគ្គលិកទាំងឡាយធ្វើការចំនួន៤ថ្ងៃក្នុងមួយសប្ដាហ៍និង៦ម៉ោងក្នុងមួយថ្ងៃ។ អ្នកស្រី Sanna Marin អាយុ៣៤ឆ្នាំដែលជាមេដឹកនាំប្រទេសក្មេងជាងគេទី២នៅលើពិភពលោកបានមានប្រសាសន៍ថាម៉ោងបំពេញការងារថ្មីនេះនឹងជួយឲ្យបុគ្គលិកទាំងអស់មានពេលគ្រប់គ្រាន់ជាមួយគ្រួសាររបស់ពួកគេ។ អ្នកស្រីបានបន្តទៀតថាមនុស្សជាច្រើនសាកសមនឹងទទួលបាននូវពេលវេលាជាមួយគ្រួសារ អ្នកជាទីស្រលាញ់ សកម្មភាពកម្សាន្តផ្សេងៗ និងទិដ្ឋភាពផ្សេងទៀតនៃជីវិតដូចជាវប្បធម៌ជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកស្រី Sanna Marin ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសហ្វាំងឡង់ 
អ្នកស្រី Sanna Marin ដែលជានាយករដ្ឋមន្ត្រីវ័យក្មេងរបស់ប្រទេសហ្វាំងឡង់ 

គួររម្លឹកផងដែរថាមុនពេលអ្នកស្រី Marin ក្លាយជានាយករដ្ឋមន្ត្រី នាងធ្លាប់កាន់តួនាទីជាមន្ត្រីក្នុងក្រសួងដឹកជញ្ជូនរបស់ប្រទេសហ្វាំងឡង់។ ក្នុងពេលកាន់តំណែងចាស់ អ្នកស្រី Marin ធ្លាប់ផ្ដល់យោបល់ក្នុងការកាត់បន្ថយម៉ោងបំពេញការងារប្រចាំសបា្ដហ៍ ដើម្បីជួយពង្រឹងចំណងគ្រួសារនិងផលិតភាពរបស់បុគ្គលិក។ សព្វថ្ងៃប្រទេសហ្វាំងឡង់តម្រូវឲ្យបុគ្គលិកធ្វើការចំនួន៨ម៉ោងក្នុងមួយថ្ងៃនិង៥ថ្ងៃក្នុងមួយសប្ដាហ៍។

ប្រទេសស៊ុយអែតបានអនុម័តច្បាប់ការងារ៦ម៉ោងក្នុងមួយថ្ងៃតាំងពីឆ្នាំ២០១៥
ប្រទេសស៊ុយអែតបានអនុម័តច្បាប់ការងារ៦ម៉ោងក្នុងមួយថ្ងៃតាំងពីឆ្នាំ២០១៥

នៅក្នុងប្រទេសស៊ុយអែតវិញ ច្បាប់ការងារដែលតម្រូវឲ្យបុគ្គលិកធ្វើការចំនួន៦ម៉ោងក្នុងមួយថ្ងៃត្រូវបានអនុម័តតាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយជាលទ្ធផលបង្ហាញថាបុគ្គលិកទាំងឡាយមានការសប្បាយចិត្តនិងបង្កើនផលិតភាពកាន់តែប្រសើរជាងមុន។

ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះក៏អនុញ្ញាតឲ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុងមួយសប្ដាហ៍ដែរ
ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះក៏អនុញ្ញាតឲ្យបុគ្គលិកធ្វើការចំនួន៤ថ្ងៃក្នុងមួយសប្ដាហ៍ដែរ

កាលពីថ្មីនេះៗ ក្រុមហ៊ុន Microsoft ក្នុងប្រទេសជប៉ុនក៏បានចេញច្បាប់ការងារថ្មីដើម្បីធ្វើឲ្យតុល្យភាពជីវិតការងារកាន់តែប្រសើរឡើង ដោយតម្រូវឲ្យបុគ្គលិកឈប់សម្រាកចំនួន៣ថ្ងៃនៅចុងសប្ដាហ៍ ហើយចំណែកលទ្ធផលបានបង្ហាញថាផលិតភាពបានកើនឡើងគួរឲ្យកត់សម្គាល់គឺ ៣៩.៩ភាគរយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T