តោះ! មកទស្សនាបច្ចេកទេស និងការញាក់របស់ Minamino ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យ Liverpool (មានវីដេអូ)

//s5.kh1.co/4a/4a7b2a9938db48834dab5534009ac8cb97a1b508.jpg
កីទ្បា

 ០៦-មករា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានប្រកួតឈ្នះ Everton ដោយលទ្ធផល ១ទល់នឹង០ កាលពីយប់មិញ នៅក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទីបី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការប្រកួតនោះ គឺវត្តមានជាលើកដំបូងរបស់ខ្សែប្រយុទ្ធជប៉ុនចំណូលថ្មី Takumi Minamino ចូលលេងឲ្យ Liverpool។ អ្នកចាត់ការទូទៅរបស់ក្រុមជើងឯក Champions League រដូវកាលមុនលោក Jurgen Klopp បានដាក់ខ្សែប្រយុទ្ធជប៉ុនរូបនេះឲ្យចូលខ្លួនក្នុងជម្រើស១១នាក់ដំបូង។

កីឡាករ Minamino
កីឡាករ Minamino
កីឡាករ Minamino
កីឡាករ Minamino

បង្ហាញខ្លួននៅលើវាលស្មៅឲ្យ Liverpool ជាលើកដំបូង Minamino ធ្វើបានយ៉ាងល្អ និងលេងបាន៧០នាទី ក៏ត្រូវប្ដូរចេញជំនួសវិញដោយមិត្តរួមក្រុម Alex Oxlade-Chamberlain។ ក្រោយចប់ការប្រកួតលោក Klopp ក៏បានសរសើរដល់ទម្រង់លេងរបស់ Minamino ផងដែរសម្រាប់ប្រកួតដំបូង។

កីឡាករ Minamino និងលោក Klopp
កីឡាករ Minamino និងលោក Klopp

គួរបញ្ជាក់ដែរថា Liverpool បានទិញខ្សែប្រយុទ្ធដែលធ្លាប់លេងប៉ះកម្ពុជារូបនេះពីក្លិប Red-Bull Salzburg កំឡុងទីផ្សារដោះដូរកីឡាករខែមករានេះ៕

ចង់ឃើញថា Minamino បង្ហាញបច្ចេកទេស និងទម្រង់លេងយ៉ាងណាឲ្យ Liverpool ក្នុងប្រកួតដំបូង ទៅតាមដានវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T