កីឡាករជម្រើសជាតិបាល់ទះកម្ពុជា គួន ម៉ុម ត្រូវបានក្លិបមួយនៅលីគឥណ្ឌូនេស៊ី ទាក់ទងសុំទិញពីវិសាខា

//s5.kh1.co/2c/2c8026830487fe236984edf1c2e024352f0c7c4d.jpg
កីទ្បា

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

កម្ពុជា៖ ក្រោមបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន គួន ម៉ុម ដែលជាសមាជិកមួយរូបក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជា និងជាកីឡាកររបស់ក្លិបបាល់ទះវិសាខា ត្រូវបានក្លិប Jakarata Garuda ដែលជាក្លិបបាល់ទះកំពុងលេងនៅលីគឥណ្ឌូនេស៊ីបានទាក់ទងនាំយករូបគេទៅលេងនៅប្រទេសឥណ្ឌូនេស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម

មានស្រុកកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ កីឡាករ គួន ម៉ុម មានកម្ពស់ ១,៩៧ម៉ែត្រ និងទម្ងន់ ៨៥គីឡូក្រាម និងអាចលោតបានដល់កម្ពស់ ៣,៣០ម៉ែត្រ (Spike Height)។

គួរឲ្យដឹងដែរថា ក្លិបបាល់ទះមានមូលដ្ឋាននៅរដ្ឋធានីហ្សាកាតា Jakarta Garuda បានធ្វើការទាក់ទងមកកាន់សហព័ន្ធកីឡាបាល់ទះកម្ពុជា និងក្លិបបាល់ទះវិសាខាដើម្បីសុំទិញ គួន ម៉ុម ដើម្បីទៅប្រកួតរយៈពេល៣ខែ។ ខណៈម្ចាស់អាវលេខ១៥របស់វិសាខារូបនេះនឹងធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃនេះ៕

កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម
កីឡាករ គួន ម៉ុម (អាវខៀវ) ពេលប្រកួតស៊ីហ្គេម
កីឡាករ គួន ម៉ុម (អាវខៀវ) ពេលប្រកួតស៊ីហ្គេម
កីឡាករ គួន ម៉ុម (លេខ១៥)
កីឡាករ គួន ម៉ុម (លេខ១៥)

ប្រភព៖ CD Sports

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T