អាចទេ ធ្វើរឿងទាំងនេះដើម្បីអ្នកម្តាយ?

//s5.kh1.co/fd/fdc872d9111865a9fdcfbfaab7ecd543227666c9.jpg
យល់ដឹង

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ពាក្យម៉ែតែមួយម៉ាត់ទេ តែមានន័យធំធេងណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះម៉ែគឺជាមនុស្សម្នាក់គត់ដែលស្រឡាញ់កូនៗជាងជីវិតគាត់។

ពាក្យម៉ែតែមួយម៉ាត់ទេ តែមានន័យធំធេងណាស់សម្រាប់យើងទាំងអស់គ្នា ព្រោះម៉ែគឺជាមនុស្សម្នាក់គត់ដែលស្រឡាញ់កូនៗជាងជីវិតគាត់។ ម៉ែពរពោះ ៩​ ខែ ១០ថ្ងៃ ទាំងលំបាក ហត់ ឈឺ និងជួនកាលស្ទើរតែទ្រាំមិនបាន តែគាត់មិនដែលត្អូញត្អែរ និងខឹងកូននោះទេ នៅតែញញឹម និងចង់ឃើញមុខកូនរបស់គាត់​ ថាមានមុខមាត់យ៉ាងម៉េច? មានសុខភាពល្អដែរឬទេ? ហើយចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់សំរាល និងរហូតដល់កូនធំ គ្មានមួយវិនាទីណាដែលម៉ែភ្លេចកូននោះទេ។ ម៉ែនៅតែបារម្ភ ការពារ ទំនុកបម្រុងកូន ហើយអ្វីដែលមិនអាចកាត់ថ្លៃបាន គឺទោះបីមានឧបសគ្គ គ្រោះថ្នាក់យ៉ាងណាក៏ដោយ​ ក៏ម៉ែហ៊ានយកជីវិតមកប្តូរដើម្បីកូនៗដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

កូនទាំងអស់គប្បីធ្វើរឿងទាំងនេះដើម្បីអ្នកម្តាយ៖

១. កុំធ្វើឲ្យម្តាយអស់សង្ឃឹម៖ ម៉ែគ្រប់រូបតែងតែចង់ឃើញកូនរបស់ខ្លួនក្លាយជាមនុស្សល្អ មានគំនិតចេះគិតគូរវែងឆ្ងាយ ស្គាល់ស ខ្មៅ ចេះទទួលត្រូវខុសត្រូវនូវអ្វីដែលប្រព្រឹត្តិ និងចេះស្គាល់គុណ ទោស។ ហើយអ្វីដែលកូនគ្រប់រូបកុំធ្វើគឺការធ្វើបាបផ្លូវចិត្ត និងផ្លូវកាយរបស់ម៉ែ។

២. កុំធ្វើរឿងដែលសង្គមស្អប់ខ្ពើម៖  អ្នកម្តាយគ្រប់រូបមិនដែលប្រដៅកូនឲ្យក្លាយជាមនុស្សអាក្រក់នោះទេ តែពាក្យដែលគាត់តែងតែនិយាយទៅកាន់កូនគ្រប់រូបគឺ ត្រូវធ្វើអំពើល្អ ធ្វើរឿងដែលមានប្រយោជន៍ដល់ខ្លួន គ្រួសារ និងដល់សង្គមជាតិ។

៣. ត្រូវផ្តល់ស្នាមញញឹមដល់គាត់ឲ្យបានច្រើន៖ ស្នាមញញឹមពិតជាមានន័យណាស់សម្រាប់ម្តាយគ្រប់រូប។​ ដូច្នេះចូរកូនគ្រ​ប់រូបត្រូវផ្តល់នូវភាពរីករាយ ផ្តល់នូវស្នាមញញឹម ត្រូវចេះយកពេលវេលាខ្លះនៅជាមួយគាត់ ដើម្បីបង្ហាញពីក្តីស្រឡាញ់ដែលអ្នកមានចំពោះគាត់់។

រូបតំណាង
រូបតំណាង

៤. កុំនិយាយសម្តីខ្លាំងៗ៖ អ្នកម្តាយគ្រប់រូបសប្បាយចិត្តណាស់នៅពេលដែលកូននិយាយពីរោះដាក់ ព្រោះធ្វើឲ្យគាត់មានកម្លាំងចិត្ត សប្បាយរីករាយ និងចាំនៅសម្តី កាយវិការល្អៗដែលអ្នកធ្វើដាក់គាត់។

តែបើសម្តីរបស់អ្នកចេញទៅខ្លាំងៗ ហាក់ដូចជាគាត់ជាអ្នកបំរើអ្នកនោះ គឺអាចធ្វើឲ្យគាត់គិតច្រើន ពិបាកចិត្ត និងអស់សង្ឃឹមនៅពេលឃើញកូនគាត់ជាមនុស្សបែបនោះ។ ដូច្នេះចូរកូនគ្រប់រូបត្រូវចេះនិយាយពីរោះឲ្យបានច្រើន ព្រោះវាជាកម្លាំងចិត្តដ៏ខ្លាំងសម្រាប់គាត់។

៥​. បើសិនជាអាចត្រូវទិញរបស់ឆ្ងាញ់​ និងរបស់ដែលគាត់ចូលចិត្ត៖ ម្តាយគ្រប់រូបនៅពេលដែលគាត់បានពិសារបស់ឆ្ងាញ់ ឬរបស់ដែលគាត់ចូលចិត្ត គឺធ្វើឲ្យគាត់មានក្តីសុខ ហើយស្នាមញញឹមដ៏ស្រស់ស្អាតរបស់គាត់ក៏បានចេញមក។ កុំពេលដែលគាត់ញ៉ាំអ្វីមិនកើត បែរជាសួរគាត់ថា ម៉ែចង់ញ៉ាំអី?​ វាហួសពេលហើយដែលត្រូវនិយាយពាក្យនោះទៅកាន់គាត់។

៦. ធ្វើដំណើរកម្សាន្តកន្លែងមួយជាមួយគាត់់៖ គាត់មិនដែលទាមទារទេ តែបើសិនជាមានលទ្ធភាព ឬអាច អ្នកគួរតែមានពេលដំណើរកម្សាន្តជាមួយគាត់ រឿងនេះពិតជាសំខាន់ណាស់ ចូរអ្នកធ្វើវាទៅដើម្បីកុំឲ្យហួសពេល ព្រោះយើងមិនដឹងថាមានអ្វីកើតឡើងនៅថ្ងៃមុខ ដូច្នេះយើងគួរតែឆ្លៀតពេលដែលយើងពីទំនេរពីការងារ ដោយយកពេលនៅជាមួយគាត់ ឬទៅកន្លែងណាមួយ ព្រោះអាចធ្វើឱ្យគាត់មានក្តីសុខ៕

រូបតំណាង
រូបតំណាង
Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T