កោងចូលមុំ៩០ហ្មង! ប្រកួតដំបូងរបស់ Minamino Liverpool ឈ្នះ Everton ១-០ (មានវីដេអូ)

//s5.kh1.co/0b/0b774148d60c98c94159faaed9ef5ebc11fdecbc.jpg
កីទ្បា

 ០៦-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្រុមហង្សក្រហម​ Liverpool ក្នុងនាមជាម្ចាស់ផ្ទះបានបើកទ្វារកីឡដ្ឋាន Anfield ទទួលស្វាគមន៍ក្រុមភ្ញៀវស្ករគ្រាប់​ Everton ក្នុងការប្រកួតពានរង្វាន់​ FA Cup ជុំទី៣ កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្នុងការប្រកួតនេះ អ្នកចាត់ការទូទៅក្រុម Liverpool លោក Jurgen Klopp បានប្រើប្រាស់កីឡាករក្មេងៗច្រើនក្នុងជម្រើស១១នាក់ដំបូង ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិជប៉ុនកីឡាករ Takumi Minamino ក៏មានឱកាសបានបង្ហាញខ្លួនជាលើកដំបូងផងដែរ។

សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត

ក្រឡេក​មកមើលស្ថិតិក្នុងការប្រកួត ក្រុមទាំងពីរមានឱកាសសម្រុកប្រហាក់ប្រហែលគ្នា ដោយក្រុមម្ចាស់ផ្ទះ ស៊ុតបាន១២ជើង ចំគោលដៅ៥ដង សម្រេចទីបាន១គ្រាប់ ចំណែកឯក្រុមភ្ញៀវ ស៊ុតបាន១១ជើង ចំគោលដៅ៨ដង។

១គ្រាប់របស់ Liverpool រកបានតាមរយៈការស៊ុតកោងបញ្ចូលទីយ៉ាងអស្ចារ្យពីសំណាក់ខ្សែបម្រើវ័យ១៨ឆ្នាំកីឡាករ Curtis Jones នៅនាទីទី៧១ ដោយទទួលបាល់ពីមិត្តរួមក្រុមកីឡាករ Divock Origi។

កីឡាករ Curtis Jones
កីឡាករ Curtis Jones

គួរឲ្យដឹងដែរថា Liverpool មិនដែលស្គាល់ពាក្យថាចាញ់នោះទេ គិតត្រឹម២៣ប្រកួតចុងក្រោយក្នុងដីរបស់ពួកគេលេងទល់នឹងក្រុម Everton ពោលគឺឈ្នះ១៣ដង និងស្មើ១០ដង ហើយនេះក៏ជាលើកដំបូងផងដែរ ដែលពួកគេផ្ដួលក្រុម Everton បាន២លើកក្នុង១រដូវកាលចាប់តាំងពីឆ្នាំ១៩៨៦មក៕

បើចង់ឃើញការស៊ុតបញ្ចូលទីកោងស្អាតយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

១គ្រាប់របស់ Curtis Jones
ការប្រកួត Highlights
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T