មួយក្បាលនេះដូចគេចាប់ដាក់! Lucas Moura តែតមួយគ្រាប់ ជួយសង្រ្គោះក្រុមលោក Mourinho (មានវីដេអូ)

//s5.kh1.co/be/befbe7027a591b39e95f0ec4ab31abf46d26e54a.jpg
កីទ្បា

 ០៦-មករា-២០២០ ៨ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ ការប្រកួតពានរង្វាន់ FA Cup ជុំទីបីកាលពីយប់មិញ ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្រោមការដឹកនាំរបស់លោក Jose Mourinho បានត្រឹមស្មើគ្នា ១-១ ជាមួយម្ចាស់ផ្ទះ Middlebrough។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង Middlebrough និង Spurs
ការប្រកួតរវាង Middlebrough និង Spurs

នៅក្នុងវគ្គទី១ ក្រុមទាំងពីរមិនអាចទម្លុះសំណាញ់ទីគ្នាបាននោះទេ។ យ៉ាងណា ឈានចូលដល់វគ្គទី២ នាទីទី៥០ Middlebrough ជាអ្នកបើកការនាំមុខមុននៅក្នុងការប្រកួតតាមរយៈការស៊ុតរបស់កីឡាករ Ashley Fletcher។ ការប្រកួតអូសបន្លាយដល់នាទីទី៦១ Spurs បានវាយបកតាមស្មើវិញដោយគ្រាប់បាល់កើតឡើងពីការតែតយ៉ាងល្អរបស់ Lucas Moura ក្រោយទទួលបាល់បញ្ជូនពីមិត្តរួមក្រុម Serge Aurier។ ចប់៩០នាទី ក្រុមទាំងពីរស្មើគ្នា ១-១។

Spurs បានបើកការវាយលុកខ្លាំងសម្រាប់ការប្រកួតនោះ ដោយគ្រប់គ្រងបាល់ដល់ទៅ៧២% មានឱកាសទាត់បាល់ចេញពីជ្រុង១៤ដង និងស៊ុតចំនួន១៤លើក (ចំគោលដៅ៤ និងខុសគោលដៅ១០) ខណៈ Middlebrough មានឱកាសស៊ុតត្រឹមតែ៦លើកប៉ុណ្ណោះ ដោយចំគោលដៅ៤លើក និងមិនចំគោលដៅ២លើក។

ការប្រកួតរវាង Middlebrough និង Spurs
ការប្រកួតរវាង Middlebrough និង Spurs
ការប្រកួតរវាង Middlebrough និង Spurs
ការប្រកួតរវាង Middlebrough និង Spurs

គួរឲ្យដឹងដែរថា នៅក្នុងការប្រកួតនោះគេសង្កេតឃើញមិនមានវត្តមានរបស់ខ្សែប្រយុទ្ធ Harry Kane នោះទេដោយសារតែបញ្ហារបួស ប៉ុន្តែគេក៏បានឃើញវត្តមានរបស់ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-min Son បន្ទាប់ពីបាត់មុខពីក្របខណ្ឌ Premier League ប៉ុន្មានប្រកួតព្រោះតែជាប់បម្រាម៕

ចប់ឃើញថា Spurs សម្រុកយ៉ាងណា ហើយការតែតមួយគ្រាប់របស់ Lucas Moura ល្អកម្រិតណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T