NASA ​កំពុង​ស្វែងរក​ «ពិភពលោកទី២» ដោយប្រើប្រាស់តេឡេស្កូបតម្លៃជាង ៧ពាន់លានដុល្លារ

//s5.kh1.co/ee/ee59b762d58a2de56712ed4962697041035bd497.jpg
បច្ចេកវិទ្យា

 ០៤-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ ទីភ្នាក់ងារអវកាសអាមេរិកណាសាបានចាប់ផ្តើមគំនិតនៃគម្រោងថ្មីមួយដែល​ចំណាយទឹកប្រាក់ជាង ៧ពាន់លានដុល្លារ ដើម្បីស្រាវជ្រាវរកភពដែល​ដូចផែនដីនៅក្នុងកាឡាក់ស៊ីរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គម្រោង​នោះហៅថា HabEx នឹងស្វែងរកសារធាតុសំខាន់ៗដូចជា ទឹកនិងកាបូនឌីអុកស៊ីតនៅលើភពផ្សេងៗ។

ទីភ្នាក់ងារអវកាសណាសានឹងចាប់ផ្តើមបេសកកម្មមួយនៅ​ឆ្នាំ ២០៣០ ដើម្បីស្វែងរក
“ភពផែនដីទី២” ​ក្នុងកាឡាក់ស៊ីរបស់យើង។ នៅក្នុងបេសកកម្មដែលមានឈ្មោះថា HabEx (Habitable Exoplanet Observatory) អង្គការ NASA គ្រោងនឹងប្រើតេឡេស្កូបថ្មី ដែលមានទំហំធំជាង​តេឡេស្កូប Hubble ចាស់ជិត​ពីរដង។

រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx

​HabEx ​គឺជាការរចនាឡើងមួយដែលវាអាច​ការពារពន្លឺផ្កាយពីខាងលើ ដូច្នេះវាអាចស្វែងរកផ្កាយដែលមានពន្លឺខ្សោយនៅ​ឆ្ងាយ ហើយ​ស្វែងរកសញ្ញានៃជីវិតដូចជាទឹកនិងកាបូនឌីអុកស៊ីត។គោលបំណងនៃបេសកកម្មនេះ គឺដើម្បី​​ស្រាវជ្រាវទៅលើភពខាងក្រៅដែល​ដូចផែនដី ក៏ដូចជាវិភាគលើបរិយាកាសនៃភពទាំងនោះ។ ​

គំរោងនេះគឺជាគំនិតមួយក្នុងចំណោមគំនិតចំនួនបួន ដែលអង្គការណាសាបានស្នើ​។ លើសពីនេះទៀត គំនិតនេះ​នឹងស្វែងយល់ពីជម្រៅនៃទីអវកាស​រយៈពេល១០ឆ្នាំ ដែល​វាជាបេសកកម្ម​ចំណាយច្រើនបំផុតក្នុងចំណោមបេសកកម្មផ្សេងទៀត ជាមួយនឹងថវិកាដ៏ច្រើនសន្ធឹកសន្ធាប់​ដល់ទៅ៧ ពាន់លានដុល្លារ។

រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx

លោក Scott Gaudi អនុប្រធាននៃគម្រោងនេះបានមានប្រសាសន៍ថា “គោលបំណងរបស់ពួកគេគឺស្វែងរកជីវិតស្រដៀងនឹងផែនដីនិងចង់ដឹង ថាតើពួកគេអាចរកឃើញភពមួយផ្សេងទៀតដែលអាចទ្រទ្រង់ជីវិតបានដែរឬទេ”។

ជាមួយនឹងការសម្រេចចិត្តចុងក្រោយ គឺថាការងារ​នឹងចាប់ផ្តើមសម្រាប់គម្រោង HabEx ដែលជាគំនិតមួយនៃគំនិតបេសកកម្មបួនផ្សេងគ្នា ដែលកំពុងត្រូវបានរៀបចំសម្រាប់ការស្ទង់មតិ​ឆ្នាំ ២០២០ ។ នៅត្រង់ចំណុចនេះ​ឆ្នាំ២០៣០ ត្រូវបានគេចាត់ទុកថា វាជាពេលវេលាសមរម្យសម្រាប់កាលបរិច្ឆេទចាប់ផ្តើមនៃគម្រោង៕

រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
រូបភាពគំរូរនៃកម្រោងបេសកកម្ម HabEx
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T