កងទ័ពជើងទឹកអូស្ត្រាលីជួយសង្គ្រោះជនភៀសខ្លួនចេញពីភ្លើងឆេះព្រៃ ខណៈលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ (មានវីដេអូ)

//s5.kh1.co/0c/0ce28f15902363260ddf9fd652aeaca90d6f32de.jpg
សង្គម

 ០៤-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អូស្ត្រាលី៖ នាវាកងទ័ពជើងទឹកអូស្ត្រាលីកាលពីថ្ងៃសុក្របានចាប់ផ្តើមជម្លៀសមនុស្សប្រមាណ៩០០នាក់ ដែលជាប់នៅលើឆ្នេរសមុទ្រក្នុងរដ្ឋ Victoria ដោយសារភ្លើងឆេះព្រៃ។ គ្រោះអគ្គិភ័យនេះត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ចុងសប្តាហ៍​ ខណៈសីតុណ្ហភាពនៅតែបន្តឡើងខ្ពស់បំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគច្រើននៃអ្នកដែលត្រូវបានគេជួយសង្គ្រោះ គឺ​ភាគច្រើនបាននឹងកំពុង​ធ្វើដំណើរកម្សាន្ត​ក្នុងថ្ងៃវិស្សមកាលនៅពេលដែលភ្លើងឆេះព្រៃចាប់ផ្តើមឈានទៅដល់ទីក្រុង Mallacoota ដោយវាបានកាត់ផ្តាច់ផ្លូវ​ និងត្រូវបង្ខំឱ្យអ្នកដែលធ្វើដំណើរកម្សាន្តទាំងនោះរត់ភៀសខ្លួនទៅតំបន់ឆ្នេរ​។ ឧទ្ធម្ភាគចក្របានដឹកអ្នកដំណើរមួយចំនួនដែលមិនអាច​ធ្វើដំណើរតាមនាវាបាន ដោយឱ្យអ្នកដំណើរទាំងនោះឡើងជណ្តើរខ្សែពួរ។

ឧទ្ធម្ភាគចក្រ ដឹកអ្នកដំណើរ​ដែលមិនអាច​ធ្វើដំណើរតាមនាវា
ឧទ្ធម្ភាគចក្រ ដឹកអ្នកដំណើរ​ដែលមិនអាច​ធ្វើដំណើរតាមនាវា

មន្ត្រីនៅក្នុងរដ្ឋ Victoria បានប្រកាសពីគ្រោះមហន្តរាយមួយកាលពីថ្ងៃព្រហស្បតិ៍ ​រួ​មទាំងបានធ្វើការជម្លៀសទាំងប្រជាជននៅឆ្នេរសមុទ្រភាគខាងកើត។ ផ្ទះជាង ១ ០០០ ខ្នងត្រូវបានបំផ្លាញនៅក្នុងគ្រោះអគ្គិភ័យ​ ហើយព្រមទាំងបានលេបត្របាក់ទាំងដីព្រៃជាង១៥ លានហិចតា។

រដ្ឋមន្ត្រីរបស់​រដ្ឋ Victorian លោក Daniel Andrews បាននិយាយកាលពីថ្ងៃសុក្រថា “ប្រសិនបើអ្នកអាចចាកចេញបាន គឺអ្នកត្រូវតែចាកចេញ ព្រោះយើងក៏មិនអាចធានាសុវត្ថិភាពរបស់អ្នកដែរ”។

ផ្ទះរាប់រយខ្នងត្រូវរការបំផ្លាញដោយសារភ្លើងឆេះព្រៃ
ផ្ទះរាប់រយខ្នងត្រូវរការបំផ្លាញដោយសារភ្លើងឆេះព្រៃ

កាលពីថ្ងៃព្រហស្បតិ៍រដ្ឋញូវសៅវែលបានប្រកាសអាសន្ន និងធ្វើការជម្លៀសប្រជាជនចេញពីតំបន់ភាគអាគ្នេយ៍ ដែល​មន្ត្រីម្នាក់បាននិយាយថា វាគឺជាការជម្លៀសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់តំបន់នេះ។ គួរកត់សម្គាល់ផងដែរថា ​មានមនុស្ស​៩នាក់បានស្លាប់នៅសប្តាហ៍នេះ ដែល​ចំនួនសរុបជាផ្លូវការ​ គឺឈានដល់១៨នាក់ហើយ។

ក្រុមអ្នកព្យាករណ៍កំពុងព្យាករណ៍អាកាសធាតុថ្មីនៅចុងសប្តាហ៍នេះ ដោយកំដៅគឺនៅតែក្តៅខ្លាំង​ដែលអាចបង្កជាភ្លើងឆេះព្រៃកាន់តែច្រើន។ សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនឡើងដល់  ៤០អង្សា​សេនៅក្នុងតំបន់ជាច្រើន ដែលបង្កើតលក្ខខណ្ឌសម្រាប់អគ្គិភ័យកាន់តែឆាបឆេះជាមួយនឹងកម្លាំងខ្យល់បក់កាន់តែខ្លាំង៕

​ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើប្រត្តិបត្តិការណ៍ពន្លត់
​ក្រុមអ្នកពន្លត់អគ្គីភ័យកំពុងធ្វើប្រត្តិបត្តិការណ៍ពន្លត់
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
សត្វពាហនៈនិងប្រជាជនរាប់ពាន់ត្រូវបានជម្លៀស
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T