ទីផ្សារបើកភ្លាម Pep ដាក់ការចង់បានទៅលើខ្សែប្រយុទ្ធរបស់ Chelsea ម្នាក់នេះភ្លាម

//s5.kh1.co/84/842c5ec4cb684ea668c419da18dc3890daf91642.jpg
កីទ្បា

 ០៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបជើងឯក Premier League រដូវកាលមុន Manchester City បានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើងរបស់ Chelsea កីឡាករ Tammy Abraham។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Tammy Abraham
 កីឡាករ Tammy Abraham

កីឡាករវ័យ ២២ឆ្នាំ Abraham បានដើរតួនាទីសំខាន់ក្នុងតំបន់ប្រយុទ្ធរបស់លោក Frank Lampard នៅរដូវកាលនេះ ដោយអាចរកបាន ១៤គ្រាប់ពីការចូលលេងចំនួន ២៨ប្រកួតឲ្យតោខៀវគ្រប់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ។ ដោយសារទម្រង់លេងលេចធ្លោបែបនេះ បានធ្វើឲ្យក្លិបមានម្ចាស់ជាសេដ្ឋីជនជាតិរុស្ស៊ីចង់បន្តកុងត្រាថ្មីឲ្យ Tammy Abraham។

យ៉ាងណាមិញ កាសែត Le10Sport បានចុះផ្សាយថា Abraham ប្រហែលជាមានភាពស្ទាក់ស្ទើរក្នុងការបន្តកុងត្រានៅកីឡដ្ឋាន Stamford Bridge ដោយខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះត្រូវបានគេដឹងថាចង់បានតម្លៃពលកម្ម ១៨០,០០០ផោនក្នុងមួយសប្ដាហ៍។

 កីឡាករ Tammy Abraham
 កីឡាករ Tammy Abraham

ជាមួយគ្នានេះ មានព័ត៌មានលេចឭមកថាអ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola បានចាប់អារម្មណ៍ និងដាក់ការនាំយកខ្សែប្រយុទ្ធរូបនេះទៅលេងនៅកីឡដ្ឋាន Etihad ស្របពេលដែលទីផ្សារដោះដូរកីឡាកររដូវរងាកំពុងតែដំណើរការ៕

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T