គួរឲ្យអាណិតណាស់! ឆ្មាមួយក្បាលអង្គុយចាំម្ចាស់មុខផ្នូរ ពេលដឹងថាម្ចាស់វាស្លាប់

//s5.kh1.co/f8/f81ff31392a0025453946eed401667703f7c20fc.jpg
សង្គម

 ០៣-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌូនេស៊ី៖ ឆ្មាដ៏គួរឲ្យអាណិតមួយក្បាល ឈ្មោះ Rambo ហាក់ដូចជាមានអារម្មណ៍សោកស្ដាយ និងមិនសប្បាយចិត្តឡើយពេលបានឃើញផ្នូរម្ចាស់វា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់បានចែករំលែក អំពីរឿងរ៉ាវឆ្មាដែលឪពុកគាត់បានយកមកចិញ្ចឹម និងស្រលាញ់ឆ្មានោះណាស់ ហើយវាតែងតែទៅណាជាមួយនឹងគាត់ជានិច្ច សូម្បីពេលដេក។  នៅថ្ងៃដែលឪពុកគាត់ទទួលមរណៈភាព  Rambo បានធ្លាក់ខ្លួនឈឺ ហើយខ្លួនប្រាណរបស់វាប្រែជាក្ដៅ ហើយមិនចង់ស៊ីអ្វីឡើយ។ ហើយនៅរាត្រីយប់នៃការប្រារព្ធពិធីបុណ្យសព  Rambo ហាក់ដូចបានធូរស្បើយឡើងវិញ ព្រមទាំងបានអង្គុយស្ដាប់ ហាក់ដូចជាវាអាចស្ដាប់យល់អីចឹង។

រូបថត Rambo ពេលវាឈឺ
រូបថត Rambo ពេលវាឈឺ

បន្ទាប់ពីកម្មវីធីបុណ្យសពចប់ វាក៏ឈឺម្ដងទៀត ហើយលោក Fadhil Raihan បានសនិ្នដ្ឋានថានេះមិនមែនជារោគសញ្ញានៃការឈឺចាប់រាងកាយឡើយ តែវាបានបង្ហាញពីភាពមិនសប្បាយចិត្តចំពោះរឿងអ្វីមួយ។ ក្រោយមក  Fadhil Raihan ក៏បាននាំ Rambo ទៅលេងផ្នូររបស់ឪពុកគាត់ ហើយពេលទៅដល់វាក៏អង្គុយចុះយ៉ាងស្ងៀមស្ងាត់ ព្រមទាំងបានសម្លឹងមើលទៅផ្នូរឥតដាក់ភ្នែកទៀតផង។

រូបថត Rambo នៅផ្នូររបស់ម្ចាស់វា
រូបថត Rambo នៅផ្នូររបស់ម្ចាស់វា

បន្ទាប់ពី Rambo ត្រលប់មកដល់ផ្ទះវិញ វាក៏ចាប់ផ្ដើមមានសភាពប្រក្រតីឡើងវិញជាធម្មតា។ ក្រោយឃើញសភាពឆ្មាបែបនេះលោក  Fadhil Raihan បានសនិដ្ឋានទៀតថាសត្វក៏មានអារម្មណ៍ដូចមនុស្សដែរ គ្រាន់តែការបង្ហាញចេញរបស់វាអាចខុសពីយើង។

សូមបញ្ជាក់ថាពណ៌សម្បុររបស់ឆ្មាក្នុងរូបថតមើលទៅខុសគ្នាដោយសារ Filter នៃកាមេរ៉ា និងពន្លឺនៅទីតាំងថតតែប៉ុណ្ណោះ៕

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T