រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី ចុះចេញពីតំណែង ក្រោយបរាជ័យការធ្វើកំណែទម្រង់

//s5.kh1.co/61/61db944e6263ef25593c848c79e15ddc6cc3a8a0.jpg
សង្គម

 ០៣-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ម៉ាឡេស៊ី៖ រដ្ឋមន្រី្តក្រសួងអប់រំរបស់ប្រទេសម៉ាឡេស៊ីលោក Maszlee Malik ដែលទទួលរងការរិះគន់យ៉ាងខ្លាំងតាំងពីចូលកាន់តំណែងមក ពេលនេះបានប្រកាសចុះចេញពីតំណែងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Maszlee Malik
លោក Maszlee Malik

នៅក្នុងសន្និសីទកាសែតមួយនៅទីក្រុង Putrajaya កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ លោកបណ្ឌិត Maszlee បានប្រាប់ឲ្យដឹងថាលោកបានប្រាប់ទៅលោកនាយករដ្ឋមន្ត្រី Mahathir Mohamad ជុំវិញការចុះចេញពីតំណែងរបស់លោក ហើយនាយករដ្ឋមន្ត្រីដែលមានវ័យច្រើនជាងគេនៅលើពិភពលោករូបនេះក៏បានឯកភាពផងដែរ។

“តាមដំបូន្មានរបស់លោកបណ្ឌិត Mahathir ដែលប្រៀបបានដូចជាឪពុកសម្រាប់ខ្ញុំ អ្នកដឹកនាំរបស់ខ្ញុំ រដ្ឋបុរសរបស់ខ្ញុំ ខ្ញុំ Maszlee Malik សូមប្រគល់តំណែងរដ្ឋមន្ត្រីអប់រំរបស់ម៉ាឡេស៊ីត្រឡប់ទៅឲ្យលោកនាយករដ្ឋមន្រ្តីវិញ។” 

សម្ដីរបស់លោក Maszlee Malik
លោកនាយករដ្ឋមន្ត្រី Mahathir Mohamad និងលោក Maszlee Malik
លោកនាយករដ្ឋមន្ត្រី Mahathir Mohamad និងលោក Maszlee Malik

បុរសវ័យ៤៦ឆ្នាំ និងជាអតីតសាស្រ្តាចារ្យ លោក Maszlee Malik បានចូលមកកាន់តំណែងជារដ្ឋមន្រ្តីអប់រំរបស់ប្រទេសម៉ាឡេស៊ីកាលពីខែឧសភា ឆ្នាំ២០១៨។ ការប្រកាសចាកចេញជាផ្លូវការពីតំណែងជារដ្ឋមន្រ្តីអប់រំម៉ាឡេស៊ីរបស់លោកបណ្ឌិត Maszlee ធ្វើឡើងនៅថ្ងៃសុក្រនេះតែម្ដង ខណៈដែលមូលហេតុនៃការលាលែងពីតំណែងត្រូវបានគេដឹងថាដោយសារមិនមានភាពជោគជ័យក្នុងការធ្វើកំណែទម្រង់ស្ដង់ដារអប់រំ៕

ប្រភពcna

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T