មានសញ្ញាទាំងនេះ បញ្ជាក់ថាអ្នកកំពុងញៀន​​ស្រាហើយ

//s5.kh1.co/f2/f2f7eb5841f00560d096d521910d64860c21776e.jpg
សង្គម

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការញៀនស្រា គឺជាចំណង់លើការ​ប្រើប្រាស់គ្រឿងស្រវឹងដែលបុគ្គលពិបាក​នឹងគ្រប់គ្រង​ខ្លួនឯង។ អ្នកញៀនស្រាចេះតែបន្តផឹកមិនចង់ដាក់កែវចុះ បើទោះបីដឹងថាវាបង្កផលប៉ះពាល់​ដល់​សុខភាព​ក៏ដោយ។ ហើយពួកគេអាចមានរោគសញ្ញាខ្លះៗប្លែកៗនៅពេលចង់កាត់បន្ថយការផឹក ឬឈប់ផឹក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=342,q=100/7f/7f996623a9b770ccebac87d026fe959f399f7feb.jpg

សញ្ញា និងរោគសញ្ញារួមមាន៖

១. មិនអាចកំណត់បរិមាណស្រាដែលខ្លួនផឹកបាន (ចេះតែចង់ផឹកឲ្យច្រើន)

២.​ ចង់កាត់បន្ថយស្រាដែរ តែធ្វើមិនបាន​ ពោលគឺបរាជ័យជានិច្ច

៣. ចំណាយពេលច្រើនលើការផឹកស្រា(ស្ពឹកស្រពន់ ចង់នៅកន្លែងផឹកឲ្យយូរៗ)

៤. នឹកឃើញដល់រឿងផឹកស្រា តែងតែមានកម្លាំង(សប្បាយចិត្តពេលគេបបួលផឹក ឬផឹកម្នាក់ឯងក៏បាន)

៥. ធ្វើការងារអីក៏មិនពេញដៃជើង (ពេលខ្លះធ្វើឲ្យតែរួចពីដៃ)

៦. ដឹងហើយថាស្រាធ្វើឲ្យប៉ះពាល់សុខភាព តែនៅតែបន្តផឹក (នរណាឃាត់ក៏មិនស្តាប់)

៧. កាត់បន្ថយសកម្មភាពសង្គម និងម៉ោងការងារដើម្បីទៅផឹកស្រា (សុំចេញមុនម៉ោងដើម្បីស្រា)

៩. ឲ្យតែមានរឿងអីបន្តិច ដឹងតែបបួលគេឯងផឹក (មិនសប្បាយផឹក សប្បាយក៏ផឹក...)

១០. ថ្ងៃណាដែលមិនបានផឹក ចេះតែក្អួតចង្អោរ បែកញើសជាដើម តែក្រោយបានក្រេបស្រាហើយ ដឹងតែបាត់អាការៈទាំងហ្នឹងតែម្តង។

ទាំងនេះជារោគសញ្ញាមួយចំនួនដែលបង្ហាញថាអ្នកកំពុងញៀនស្រាហើយ។ បើអ្នកបារម្ភពីសុខភាព គួរព្យាយាមកាត់បន្ថយការសេពសុរា ហើយពិភាក្សាជាមួយអ្នក​ជំនាញអំពីវិធីដែលអាចជៀងវាងពីការញៀនបន្តទៀត៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T