ស្រីៗគ្នាយើងកុំ​អូសរំលង អាហារទាំងនេះជួយ​រក្សាសម្រស់​ឲ្យ​នៅ​​ក្មេងជាងវ័យ!

//s5.kh1.co/53/5306a77e7ddb39b4c20073b91508dd71bad4a06a.jpg
នារី

 ០៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រឿង​មួយ​ដែល​ស្រ្តី​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់​ និង​សំខាន់​បំផុត​គឺធ្វើ​យ៉ាងណា​ឲ្យ​ខ្លួន​មើលទៅ​ឃើញ​ថា​ស្អាត និង​ក្មេងជាង​វ័យ។ ពេលវេលាចេះតែរំកិលទៅមុខ វ័យ​របស់​ស្រីៗយើងក៏ចេះតែវិវត្តទៅ​មុខ​ដូចគ្នា ហើយ​ភាពជ្រីវជ្រួញក៏​ជាសញ្ញាបញ្ជាក់ពីវ័យផងដែរ។ ​ទោះយ៉ាងណា​ ជាសំណាងដែលរបបអាហារពិតជាអាចជួយស្ត្រីឱ្យរក្សាភាពស្រស់ស្អាត និងមើលទៅក្មេងជាងវ័យបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផ្លែបឺរ

ផ្លែបឺរ ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍បំផុតសំរាប់សុខភាព និងជួយឱ្យស្បែកស្អាត។ ជាមួយនឹងភាពខាប់ៗ និងរស់ជាតិឆ្ងាញ់ ផ្លែឈើបៃតងប្រភេទនេះមានផ្ទុកនូវ វិតាមីន E និង B-complex សម្រាប់ចិញ្ចឹមស្បែក។ បន្ថែមពីលើនេះទៅទៀត ផ្លែបឺរសម្បូរទៅដោយអាសុីតខ្លាញ់ដែលជួយផ្តល់សំណើមដល់ស្បែកដែលមើលទៅទន់ និងទន់រលោង។

អ្នកអាចប្រើផ្លែបឺរតាមវីធីមួយចំនួនដូចជាការញ៉ាំដូចផ្លែឈើធម្មតា លាយជាមួយសាឡាដ ឬធ្វើជាទឹកក្រឡុក។ មិនមែនអ្វីដែលត្រូវនិយាយច្រើនទៀតទេ គ្រាន់តែដឹងថានេះជាប្រភេទអាហារដែលជួយឲ្យស្បែកមើលទៅស្រស់ស្អាត និងមានស្បែកក្មេងជាងវ័យទៅបានហើយ។

២- សាច់ត្រីសាលម៉ុន

ត្រីសាលម៉ុនជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ ដែលពេញនិយមបំផុតចំពោះអ្នកដែលចង់ការពារភាព​វ័យ​ក្មេង។ សាច់ត្រី​នេះផ្តល់នូវសុខភាពមានផ្ទុកនូវអាសុីតខ្លាញ់អូមេហ្កា-៣ ដែលមានប្រសិទ្ធភាពក្នុងការផ្តល់សំណើមដល់ស្បែកព្រមទាំងការពារវាពីការខូចខាតពីកាំរស្មី UV ដែលចេញពីពន្លឺព្រះអាទិត្យ។ លើសពីនេះទៅទៀតត្រីសាលម៉ុនក៏ជួយទប់ស្កាត់ភាពចាស់ និងស្នាមជ្រីវជ្រួញ។

ក្រៅពីអូមេហ្គា ៣ ត្រីសាលម៉ុនក៏ផ្ទុកនូវសារធាតុចិញ្ចឹមប្រឆាំងនឹងភាពជ្រីវជ្រួញដែលគួរឱ្យចាប់អារម្មណ៍មួយផ្សេងទៀតដែលហៅថា astaxanthin ។ សារធាតុនេះគឺជាអ្វីដែលផ្តល់ឱ្យត្រីនូវពណ៌ផ្កាឈូក។ វាគឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពលមួយដែលត្រូវបានគេស្គាល់ថាជាសារជាតិរ៉ាឌីកាល់សេរីត្រូវបានបង្កើតឡើងដោយការប៉ះពាល់ស្បែកទៅនឹងកាំរស្មីអ៊ុលត្រាយូ។ Astaxanthin គឺមានកម្រិតខ្ពស់បំផុតនៅក្នុងត្រីសាលម៉ុនធម្មជាតិជាជាងត្រីចិញ្ចឹម។

៣- ប៊្លូបឺរី Blueberries

ផ្លែ​ប៊្លូបឺរីជាអាហារដែលផ្ដល់​នូវ​សុខភាពល្អ និងមានប្រយោជន៍បំផុតសម្រាប់​អ្នកដែលបារម្ភពីភាពជ្រីវជ្រួញ។ ដោយសារតែការប្រមូលផ្តុំជាតិអង់តូកូញីនខ្ពស់ ប៊្លូបឺរីជួយឱ្យស្បែករបស់យើង​មើលទៅក្មេង និងភ្លឺរលោង ដោយការបន្ថយអង់ស៊ីមដែលបំផ្លាញជាលិកាភ្ជាប់រួមទាំងការប្រើរ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ជាតិអង់តូកូញីន បង្កើនប្រសិទ្ធភាពនៃវីតាមីន C និងវីតាមីន E ដែលមាន​ផ្ទុកនៅក្នុងផ្លែប៊្លូបឺរី។ ប្រហាក់​ប្រហែល​គ្នាទៅនឹងត្រីសាលម៉ុនដែរ ផ្លែឈើគឺល្អបំផុតបើយើងបេះមកពីព្រៃ។

៤- តែបៃតង

យោងតាមការស្រាវជ្រាវជាច្រើន​ តែបៃតងត្រូវបានគេវាយតម្លៃថា​ល្អខ្លាំងណាស់ក្នុងការប្រឆាំងនឹងស្នាមជ្រីវជ្រួញ។ សូមអរគុណដល់សមាសធាតុដ៏មានឥទ្ធិពលដែលត្រូវបានគេហៅថា កាតាសីន (catechins) ដែលមានផ្ទុកក្នុងតែបៃតង ដែលវាអាចធ្វើឲ្យស្បែកស្រស់ថ្លានិងការពារវាពីកាំរស្មីយូវី(UV)។ ដើម្បីទទួលបានបរិមាណអតិបរមានៃកាតាស៊ីនយើង​គួរតែទទួលទានតែធ្វើពីស្លឹកប្រសើជាងតែដែលវេចខ្ចប់ក្នុងថង់។ លើសពីនេះទៀតចូរចង់ចាំថា ត្រូវត្រាំតែក្នុងទឹកឲ្យ​ល្មមគ្រប់គ្រាន់ (ក្នុងរយៈពេលប្រហែល ៥ នាទី)មុនពេលទទួលទានវាដោយរីករាយ។

ដូចដែលយើងទាំងអស់គ្នាដឹងហើយ​ថា​ របបអាហារល្អដើរតួនាទីសំខាន់ក្នុងការរក្សាមនុស្សឱ្យមានសុខភាពល្អនិងស្រស់ស្អាត។ ដូច្នេះការបរិភោគចំណីអាហារប្រឆាំងនឹងភាពចាស់ទាំងនោះឱ្យបានទៀងទាត់គឺជួយ​ឱ្យើង​យមានរូបរាងក្មេងជាងវ័យ និងមើលទៅល្អឥតខ្ចោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T