អាសូរណាស់! សត្វខ្លា ៦ ក្បាលត្រូវបានគេប្រទះឃើញជាប់ទ្រុងមួយដ៏តូចចង្អៀតស្ទើរតែស្លាប់ ដោយសារម្ចាស់បោះបង់ចោល (មានវីដេអូ)

//s5.kh1.co/16/16490b9b16c9690aa1bda28be58753d48e44047e.jpg
សង្គម

 ០៣-មករា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ៊ុយក្រែន៖ សត្វខ្លាគួរឲ្យអាណិត   ក្បាលត្រូវបានក្រុមសង្គ្រោះសត្វព្រៃប្រទះឃើញជាប់ក្នុងទ្រុងទាំងស្ថានភាពកំពុងស្រេកឃ្លានអាហារយ៉ាងខ្លាំង ព្រោះម្ចាស់របស់វាបានបោះបង់ចោល នៅលើកោះមួយនៃទីក្រុង Vadnikov  ប្រទេសអ៊ុយក្រែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹងពីប្រជាជនមកថា ពួកគេតែងតែឮសម្លេងស្រែកគ្រហឹមចេញពីកោះនោះទាំងថ្ងៃទាំងយប់ លុះក្រុមសង្គ្រោះបានទៅដល់ក៏ស្រាប់តែឃើញសត្វខ្លាទាំង ក្បាលនោះកំពុងជាប់ក្នុងទ្រុងមួយយ៉ាងតូចចង្អៀត ដែលមានសភាពយ៉ាងចាស់ទ្រុឌទ្រោម រស់នៅជាមួយនឹងកាកសំណល់ និងភក់ជ្រាំ។

យោងតាមច្បាប់អ៊ុយក្រែន អ្នកដែលប្រព្រឹត្តិទង្វើដោយឃុំសត្វក្នុងទ្រុងបែបនេះ អាចប្រឈមមុខនឹងការជាប់ពន្ធធនាគាររយៈពេល ៣ ឆ្នាំ

ទន្ទឹមនឹងនេះ ក៏មានអ្នកកាសែតម្នាក់បានរាយការណ៍ថា អ្នកដែលឃុំសត្វខា្លទាំងនោះ គឺជាអ្នកជំនួញដ៏ល្បីម្នាក់ ហើយរូបគេក៏បានសន្យាថានឹងមកដោះស្រាយតាមផ្លូវច្បាប់ និងសន្យាប្រគល់ខ្លាទាំងនោះឲ្យទៅ សួនសត្វ Feldman Ekopart ផងដែរ៕

ក្រុមសង្គ្រោះ កំពុងសង្គ្រោះ
ក្រុមសង្គ្រោះ កំពុងសង្គ្រោះ
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
ខ្លាដែលជាប់ក្នុងទ្រុង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T