មកមើលវីដេអូគំរូរបស់ SpaceX ដែលគ្រោងបញ្ជូនអវកាសយានិកទៅទីអវកាសក្នុងឆ្នាំនេះ

//s5.kh1.co/69/69864754b98239bf188fcf37501f9deea550283a.jpg
បច្ចេកវិទ្យា

 ០៣-មករា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ កាលពីថ្ងៃចន្ទកន្លងទៅនេះលោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX បានបញ្ចេញវីដេអូគំរូមួយបង្ហាញពីការហោះហើររបស់យាន Crew Dragon ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។ វាជារឿងសាមញ្ញទៅហើយសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ ដែលតែងតែបញ្ចេញវីដេអូគំរូមុននឹងបេសកកម្មពិតប្រាកដចាប់ផ្ដើមឡើង។ យាន Crew Dragon គឺជាយានសម្រាប់ដឹកអវកាសយានិកទៅកាន់លំហ ហើយយានមួយនេះគឺស្ថិតនៅក្នុងរ៉ុក្កែតមួយមុនពេលគេបាញ់ពួកវាទៅទីអវកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Crew Dragon ដែលនឹងដឹកអវកាសយានិកទៅកាន់លំហក្នុងពេលឆាប់ៗ
យាន Crew Dragon ដែលនឹងដឹកអវកាសយានិកទៅកាន់លំហក្នុងពេលឆាប់ៗ

យាន Crew Dragon នឹងស្ថិតនៅក្នុងរ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ហើយកន្សោមនៃយាន Crew Dragon នឹងហោះផ្ដាច់ខ្លួនចេញពីរ៉ុក្កែតនៅពេលវាទៅដល់លំហ។ បន្ទាប់ពីចំណាយពេលប៉ុន្មានថ្ងៃនៅក្នុងលំហ កន្សោមនៃយាន Crew Dragon នឹងហោះទៅចតនៅស្ថានីយអវកាសអន្តរជាតិដោយស្វ័យប្រវត្តិ។ គួររម្លឹកផងដែរថា ISS គឺជាស្ថានីយអវកាសអន្តរជាតិមួយដែលដំណើរការនៅក្នុងលំហតាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយទីតាំងមួយនេះគឺសម្រាប់ឲ្យយាននិងអវកាសយានិកទាំងឡាយចូលសុំចតនៅទីនោះ។

មកដល់ពេលនេះគេនៅមិនទាន់ច្បាស់នៅឡើយថាពេលណាទើបយាន Crew Dragon អាចធ្វើការហោះហើរជាលើកដំបូង ពីព្រោះយានមួយនេះស្ថិតនៅក្នុងដំណាក់កាលធ្វើតេស្តនៅឡើយ ប៉ុន្តែអង្គការណាសាសង្ឃឹមថាវាអាចនឹងដំណើរការនៅប៉ុន្មានខែខាងមុខនៃឆ្នាំ២០២០នេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T