រឿង ១០ យ៉ាងដែលអ្នកគួរតែចាប់ផ្តើមធ្វើ

//s5.kh1.co/d2/d2321989165fdde2b845e20ad6939b55f6069a3c.png
យល់ដឹង

 ០៣-មករា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

១. អ្នកត្រូវតែហ៊ានប្រឈមមុខជាមួយនឹងបញ្ហា៖ មនុស្សម្នាក់ៗតែងតែជួបបញ្ហាដែលជៀសមិនផុតនោះឡើយ។ ដូច្នេះចូរកុំឲ្យបញ្ហាធ្វើបាបអ្នក តែអ្នកត្រូវចេះដោះស្រាយបញ្ហាដោយភាពក្លាហាន និងដោយភាពវិជ្ជមាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

២. ត្រូវចេះអធ្យាស្រ័យដល់ខ្លួនឯង និងអ្នកដទៃ៖ យើងដឹងហើយថាគ្មានមនុស្សណាម្នាក់ល្អគ្រប់ដប់នោះទេ តែងតែមានកំហុស តែអ្វីដែលសំខាន់នោះគឺការចេះលើកលែងទោស និងកុំឲ្យមានកំហុសម្តងហើយម្តងទៀត ។

៣. ត្រូវចេះពេញចិត្តនូវអ្វីដែលអ្នកមាន និងចេះផ្តល់សុភមង្គលឲ្យខ្លួនឯង៖ មនុស្សម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន។ ដូច្នេះអ្នកត្រូវចេះបង្កើតឱកាសឲ្យខ្លួនឯង​ និងធ្វើអ្វីដែលអ្នកគិតថាល្អ ត្រឹមត្រូវ និងស្មោះត្រង់ ទើបធ្វើឲ្យជីវិតរបស់អ្នកស្រស់បំព្រង។

៤. អ្នកត្រូវចេះឲ្យតម្លៃ គោរព និងគួរសមចំពោះខ្លួនអ្នក៖ អ្នកត្រូវគិតថាការដែលអ្នកចេះស្រឡាញ់ ឲ្យតម្លៃ និងគួរសមចំពោះខ្លួនអ្នក វាជាការដែលប្រសើរបំផុត ព្រោះបើសិនជាអ្នកស្រឡាញ់ គោរព​ ខ្លួនអ្នកប៉ុណ្ណា អ្នកដទៃនឹងគោរព ឲ្យតម្លៃអ្នកខ្លាំងប៉ុណ្ណោះដែរ។ តែបើអ្នកមិនទាំងចេះគោរព ស្រឡាញ់ខ្លួនអ្នកផង តើឲ្យអ្នកដទៃនឹងឲ្យតម្លៃអ្នកយ៉ាងម៉េច?

៥. ត្រូវចេះបង្កើតឱកាស និងផ្តល់ឱកាសឲ្យខ្លួនឯង៖ ឱកាសវាមិនដែលមករកអ្នកនោះទេ តែបើអ្នកចេះបង្កើតឱកាស និងមានឱកាសហើយ អ្នកមិនត្រូវនិយាយថា អ្នកមិនអាចធ្វើបានឲ្យសោះ តែអ្នកត្រូវប្រាកដខ្លួនអ្នកថា អ្នកនឹងអាចធ្វើបាន និងធ្វើបានយ៉ាងល្អបំផុត។

https://s5.kh1.co/__image/w=626,h=417,q=100/a7/a7b99af6040681b10fc643653c1c1770fd5c27c9.jpg

៦. ត្រូវចេះមានទំនាក់ទំនងល្អជាមួយអ្នកដទៃ៖ ទំនាក់ទំនងគឺជាកត្តាដែលសំខាន់បំផុតសម្រាប់អ្នក។ ជាពិសេសជាមួយអ្នកដែលឲ្យតម្លៃអ្នក និងបុគ្គលដែលមានសកម្មភាពខ្លាំងជាងការនិយាយស្តី នេះគឺមានន័យបំផុតសម្រាប់អ្នក។

៧. ត្រូវចេះជឿជាក់លើខ្លួនអ្នក៖ ភាពជឿជាក់គឺវាសំខាន់ណាស់ ព្រោះមុននឹងធ្វើអ្វីមួយទាល់តែអ្នកមានភាពជឿជាក់ខ្លួនអ្នក ទើបអ្វីដែលអ្នកកំពុងធ្វើវានឹងផ្តល់ផលវិជ្ជមាន និងធ្វើឲ្យអ្នកសប្បាយចិត្ត  ដោយមិនមានភាពភ័យខ្លាច និងគិតថាមានរឿងនេះ រឿងនោះកើតឡើង។

៨. ត្រូវចេះផ្តល់កម្លាំងចិត្តដល់ខ្លួនអ្នក៖ មនុស្សម្នាក់ៗត្រូវការកម្លាំងចិត្ត ព្រោះនៅពេលមានបញ្ហា មានទុក្ខសោកគឺកម្លាំងចិត្តសំខាន់បំផុត តែអ្នកត្រូវគិតថាគ្មាននរណាម្នាក់អាចផ្តល់កម្លាំងគ្រប់ពេលដែលអ្នកជួបបញ្ហានោះទេ។ តែអ្វីដែលអ្នកត្រូវធ្វើគឺផ្តល់កម្លាំងចិត្ត និងផ្តល់ស្នាមញញឹមដល់ខ្លួនអ្នកឲ្យបានច្រើន ទើបជីវិតអ្នកនឹងពោរពេញដោយក្តីសុខ។

https://s5.kh1.co/__image/w=626,h=417,q=100/e8/e8f7bd4430ae6c548d21509e4097b1a5230931ff.jpg

៩. ត្រូវចេះរៀបចំគម្រោងដើម្បីសម្រេចគោលដៅ៖ ប្រសិនបើអ្នកមិនចេះតស៊ូ និងមិនមានការរៀបចំគម្រោង ដើម្បីជីវិតអ្នកនោះទេ ភាពបរាជ័យនឹងនៅជាមួយអ្នករហូត។ ប៉ុន្តែបើអ្នកចេះកំណត់គោលរបស់អ្នកឲ្យមានច្បាស់លាស់នោះ ទោះបីអ្នកពិបាកយ៉ាងណា ក៏គោលដៅ និងភាពជោគជ័យនៅតែរង់ចាំអ្នកជានិច្ច។

១០. ចេះទទួលខុសត្រូវនូវកំហុសដែលអ្នកបានធ្វើ៖ វានឹងធ្វើឲ្យអ្នកដទៃឈប់ជឿជាក់ និងមិនឲ្យតម្លៃអ្នក នៅពេលដែលអ្នកធ្វើខុសហើយមិនចេះទទួលកំហុស។ ប៉ុន្តែនៅពេលដែល

អ្នកធ្វើខុស តែអ្នកចេះទទួលកំហុស ទោះបីជារឿងដែលអ្នកដទៃមិនសូវសប្បាយចិត្តនឹងកំហុសយើងក៏ដោយ ក៏អ្នកដទៃនៅតែអាចលើកលែងទោស និងផ្តល់ស្នាមញញឹមមកឲ្យអ្នក។ តែអ្នកត្រូវចង់ចាំថា​ កុំឲ្យមានកំហុសនោះជាលើកទី២ទៀត។

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T