ពលករខ្មែរនៅថៃ ឈ្នះឆ្នោតធំ៦លានបាត ប្រហែល​២០ម៉ឺនដុល្លារ

//s5.kh1.co/9f/9fafcb83bbb7d86880b68e822799ec3257cc4326.jpg
សង្គម

 ០២-មករា-២០២០ ៥ល្ងាច · ៤ ឆ្នាំមុន

ពលករខ្មែរវ័យ២៩ឆ្នាំម្នាក់ ដែលបាន​ចំណាកស្រុកទៅធ្វើការនៅថៃ បានឈ្នះឆ្នោតរង្វាន់ ទីមួយ ដែលមានទឹកប្រាក់រហូតដល់ ៦ លានបាត ឬប្រហែល២០ម៉ឺនដុល្លារអាមេរិក ក្នុងការចាប់ឆ្នោត ចុងក្រោយនៅឆ្នាំ ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបថតមួយសន្លឹករបស់យុវជនខ្មែរដែលកាន់សន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ លេខ ៥១០៥៤១ សម្រាប់​ការចាប់រង្វាន់ថ្ងៃទី ៣០ធ្នូ ត្រូវបានបង្ហោះនៅលើបណ្តាញ សង្គមហ្វេសប៊ុកកាល​ពីថ្ងៃ​ដដែល ហើយបានធ្វើឲ្យផ្ទុះការសាទរពីអ្នកប្រើប្រាស់​អ៊ីនធឺណិត​មិនតិចទេ​ដែលបានចូលរួម​អបអរ​នូវសំណាងរបស់គាត់។

រូបបុរសចំណាស់ជាជនជាតិថៃ ចំណែកយុវជនជាពលករខ្មែរ <br>
រូបបុរសចំណាស់ជាជនជាតិថៃ ចំណែកយុវជនជាពលករខ្មែរ

លោកធីតា​ សាណា​ ជាអ្នកឈ្នះ​ឆ្នោត​ ត្រូវបានគេបញ្ជាក់ថា ធ្វើការ​ជា​ជំនួយការ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ឆ្នេរ​ ឡា​មៃ​ លើ​កោះ​សា​មុយ​ ក្នុង​ក្រុង​ស៊ូ​រ៉ា​តថា​នី​។ គាត់​បាន​ទិញ​ឆ្នោត​មួយ​សន្លឹក​ពី​អ្នកលក់​​ឆ្នោត​ម្នាក់​ក្នុង​ផ្សារ​ទំនើប​ Tesco​ Lotus​ ឆ្នេរ​ ឡា​ម៉ៃ​។

ធីតា​បាន​ប្រាប់​បណ្តាញ​សារព័ត៌មាន​ថៃ​ថា​ គាត់​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ Khuaua​ Chaoban​ អស់​រយៈពេល​ជិត​ ៦ ឆ្នាំ​ ហើយ​បាន​ទិញ​ឆ្នោត​ចំនួន​ ២ សន្លឹក​ សម្រាប់​ការ​ចាប់​រង្វាន់​ ២ ដង​ក្នុង​មួយ​ខែ​ ប៉ុន្តែ​មិនដែល​បានឈ្នះ​រង្វាន់​ទាល់តែសោះ។

https://s5.kh1.co/__image/w=500,h=333,q=100/f3/f3271246f211d403287ffe0474a111b5207501d2.jpg

យ៉ាងណាក្រោយឈ្នះឆ្នោត លោកថា​នឹងយក​លុយ​ដែល​ទទួលបានទៅ​សាងសង់​ផ្ទះ​សម្រាប់​ម្តាយ​គាត់​នៅស្រុក​ខ្មែរ​ និង​ធ្វើ​បុណ្យ​សង្ឃទាន​​ផង​ដែរ​។​​ យុវជនរូបនោះបាន​និយាយ​ថា​ ម្ចាស់​ភោជនីយដ្ឋាន​បាន​នាំ​គាត់​ទៅ​ប៉ុ​ស្តិ៍​ប៉ូលី​សរួចហើយ​ ដើម្បី​ធ្វើ​កំណត់ហេតុ​អំពី​ការ​ឈ្នះ​ឆ្នោត​រង្វាន់​ទីមួយ​របស់​គាត់​ទុកជា​ភស្តុតាង​។

យុវជនខ្មែរជាពលករនៅថៃរូបនោះ ​បាន​និយាយ​ទាំងមិននឹកស្មានថា​ គាត់​បាន​ទិញ​សន្លឹកឆ្នោត​ពី​តូប​លក់​ឆ្នោត​នៅ​ផ្សារ​មួយក្នុង​ស្រុក​ថៃ​ ហើយ​មិនដែលរំពឹងថា​គាត់​នឹង​ឈ្នះ​រង្វាន់​ធំ​នោះ​ឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T