Lampard នឹងអនុញ្ញាតឲ្យកីឡាករឆ្នើមរូបនេះចាកចេញ លុះត្រាណាតែក្លិបរកអ្នកជំនួសបាន!

//s5.kh1.co/22/22d50a6bc518a20a79812086d70f321f1388e668.jpg
កីទ្បា

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបតោខៀវ Chelsea នឹងអនុញ្ញាតឲ្យខ្សែការពារស្លាបស្ដាំកីឡាករ Emerson Palmieri ចាកចេញ លុះត្រាណាតែពួកគេស្វែងរកអ្នកជំនួសបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើសជាតិអ៊ីតាលី Emerson មិនសូវមានឱកាសបានចូលលេងនោះទេក្នុងរដូវកាលនេះ ពោល២១ប្រកួតកន្លងទៅនៅ Premier League រូបគេបង្ហាញខ្លួនបានតែ១២ប្រកួតប៉ុណ្ណោះ។

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

យ៉ាងណា កាសែត Independent បានអះអាងថា គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Antonio Conte ពេញចិត្តនិងចង់ធ្វើការជាមួយនឹងអតីតកូនក្រុមរបស់លោករូបនេះ ដោយ Inter Milan ត្រៀមកញ្ចប់ទឹកប្រាក់២៥លានផោន(ឬប្រមាណ៣៣លានដុល្លារអាមេរិក) សម្រាប់ចូលចែចូវ។

  កីឡាករ Emerson Palmieri
  កីឡាករ Emerson Palmieri

ប្រភពដដែលបានបន្ថែមទៀតថា Chelsea កំពុងតាមប្រមាញ់ខ្សែការពារស្លាបស្ដាំរបស់ Leicester City កីឡាករ Ben Chilwell ហើយប្រសិនបើពួកគេជោគជ័យក្នុងការផ្ទេរយកជម្រើសជាតិអង់គ្លេសរូបនេះ ពួកគេនឹងអនុញ្ញាតឲ្យ Emerson ចាកចេញ។

កីឡាករ Ben Chilwell 
កីឡាករ Ben Chilwell 

គួររម្លឹកផងដែរថា ខ្សែការពារស្លាបវ័យ២៥ឆ្នាំរូបនេះ ត្រូវបាន Chelsea ផ្ទេរយកពីក្លិប Roma កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃ២០លានអឺរ៉ូ ដោយបង្ហាញខ្លួនសរុបបាន៤៩ប្រកួតស៊ុតបញ្ចូលទីបាន១គ្រាប់និង Assist បាន៥ដង៕

ប្រភពdailystar

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T