ពេទ្យជំនាញពីកាណាដា​នឹងព្យាបាលបញ្ហា​ត្រចៀក ច្រមុះ​​ និងបំពង់ក​​មិនគិតថ្លៃ

//s5.kh1.co/8c/8c640570ad6542eb8e9b87d9793da76292a53a66.jpg
សង្គម

 ០២-មករា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ជាក្តីសង្ឃឹមមួយសម្រាប់ពលរដ្ឋកម្ពុជា ទាំង​មនុស្សចាស់ និងសូម្បីក្មេងៗអាយុចន្លោះ ៣ឆ្នាំឡើង​ទៅ​ ដែលមានបញ្ហាទាក់ទងនឹងច្រមុះ ត្រចៀក និងបំពង់ក ព្រោះថាមានស្ថាប័នមួយនឹង​រៀបចំ​កម្មវិធី​​ពិនិត្យ​ ​និងព្យាបាលដោយឥតគិតថ្លៃចាប់ពីថ្ងៃទី ១៤-១៧ ខែ មករា​ ឆ្នាំ ២០២០នាមន្ទីរពេទ្យបង្អែកជ័យជំនះតាខ្មៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កញ្ញាវង្ស ឃុនណារី អ្នកជំនាញផ្នែកសុខភាពត្រចៀកនៃអង្គការ Impact Cambodia បានបញ្ជាក់​ប្រាប់ Khmerload ថា អង្គការ Impact Cambodia​ នឹងរៀបចំកម្មវិធីពិនិត្យ ព្យាបាល និងវះកាត់ជម្ងឺ​ត្រចៀក ច្រមុះ និងបំពង់ក វាស់កំរិតនៃការស្តាប់របស់ត្រចៀក​ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ (តាខ្មៅ)​ ដោយក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដា​។

រូបភាពពីកញ្ញាវង្ស ឃុនណារី<br>
រូបភាពពីកញ្ញាវង្ស ឃុនណារី

អ្នកជំនាញរូបនេះប្រាប់ថា​ ចំពោះក្មេងៗដែលមានបញ្ហាខ្សោយត្រចៀក បាត់បង់ការស្តាប់ ឬចំពោះឪពុកម្តាយដែលចង់ដឹងថាកូន មានការស្តាប់ល្អ ឬមិនល្អ ក៏អាចមកពិនិត្យបានដែរ។

កញ្ញាបានបន្ថែមថា៖ «ការពិនិត្យ និងព្យាបាលនេះ​ពុំមានការបង់ប្រាក់ទេ។ ហើយអ្នកចូលរួមក៏មិន​តម្រូវឲ្យមាននូវលក្ខខណ្ឌអីដែរ។ កម្មវិធីចាប់ផ្តើមពីម៉ោង​៧: ៣០នាទី-៣:០០រសៀលចាប់ពីថ្ងៃទី ១៤-១៧ ខែ មករា​ ឆ្នាំ ២០២០ ដោយការពិនិត្យនេះមិនមានកំណត់​ចំនួនអ្នក​​ចូលរួមទេ ពោលមាន​វត្តមានប៉ុន្មាននាក់ គឺអ្នកជំនាញនឹងព្យាបាលប៉ុណ្ណឹង។ មិនថាអ្នកចូលរួមពីបណ្តាខេត្ត និងក្រុង អ្នកជំនាញនឹងទទួលព្យាបាលទាំងអស់។ សម្រាប់ពត៌មានបន្ថែមក្នុងការចូលរួមសូម​ទាក់ទង​មកលេខៈ ០២៤ ៩៨៥ ២៥៣/ ០៧០ ៧៤៣ ៧០៦ ។»

រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី

កញ្ញាវង្ស ឃុនណារី ថា៖ «ការពិតទៅថ្ងៃធម្មថា ក្រៅពី៤ថ្ងៃខាងលើ អ្នកជម្ងឺត្រចៀកក៏អាច​មក​ពិនិត្យ​​បានជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅបានដែរ ព្រោះក្នុងអគារនោះ​មានអង្គការរបស់ខ្លួនស្រាប់ ដោយចាំពិនិត្យអ្នកជម្ងឺមិនគិតថ្លៃ។»

យ៉ាងណាកន្លងមក​ កញ្ញាថាមានពលរដ្ឋមួយចំនួនមិនបានដឹងថា​ មានអង្គការដែលកំពុងពិនិត្យ​បញ្ហា​ការស្តាប់ និងជម្ងឺត្រចៀកកុមារនៅក្នុងស្រុកឡើយ អឹចឹងហើយទើបពលរដ្ឋដែលមានបញ្ហា​ត្រចៀក​ចេះតែបន្តចេញទៅបរទេស។

គួរបញ្ជាក់ថា អង្គការImpact Cambodia​ ជាស្ថាប័នដែលត្រូវបានឧបត្ថម្ភដោយចក្រភពអស់គ្លេស (UK)។ អង្គការនេះមានមូលដ្ឋាននៅកម្ពុជាតាំងពីឆ្នាំ២០០៨មកម្ល៉េះ ដោយកំពុងបន្តព្យាបាលបញ្ហា​ត្រចៀក​ជូន​ពលរដ្ឋដោយមិនគិតថ្លៃ៕

រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី
រូបភាពពីកញ្ញាវង្ស ឃុនណារី
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T