Chelsea និង Man City ប្រជែងគ្នាស្រវ៉ាយកកីឡាករឡើងជើង ១រូបរបស់ Leicester

//s5.kh1.co/a9/a9c5b2487a878055ed76c1dc60fad7c24583576c.jpg
កីទ្បា

 ០២-មករា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ ក្លិបតោខៀវ Chelsea និងក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបស្ដាំរបស់ក្រុម​ Leicester City កីឡាករ Ben Chilwell

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

កីឡាករវ័យ២៣ឆ្នាំ ChilWell មួយរយៈចុងក្រោយនេះតែងតែជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិអង់គ្លេស ក្រោមការដឹកនាំរបស់លោក​ Gareth Southgate ក្រោយបង្ហាញទម្រង់លេងបានល្អជាមួយនឹងក្រុម Leicester City រដូវកាលនេះ។

បើតាមការចុះផ្សាយរបស់កាសែត The INews ក្លិប Man City និង Chelsea មានចំណាប់អារម្មណ៍ក្នុងការចុះកុងត្រាយកខ្សែការពារស្លាបរូបនេះ ប៉ុន្តែ Leicester គ្មានគម្រោងលក់ Chilwell នៅខែមករានេះទេ ។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

ប្រភពដដែលបានបន្ថែមទៀតថា Chilwell ទើបតែចុះកុងត្រាថ្មីរយៈពេល៥ឆ្នាំ ជាមួយនឹង Leicester កាលពីខែតុលាកន្លងទៅ ដោយតម្លៃផ្ដាច់កុងត្រារបស់រូបគេមានតម្លៃប្រមាណ៦០លានផោន។

យ៉ាងណាមិញ Chilwell ហាក់មានចំណុចត្រូវចិត្តច្រើនសម្រាប់គ្រូបង្វឹកថ្មីក្រុម Chelsea លោក Lampard ដោយលោកតែងតែនិយាយថា លោកចូលចិត្តកីឡាករអង់គ្លេសក្មេងៗ។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

គួរឲ្យដឹងដែរថាក្រៅពីក្លិបទាំងពីរខាងលើ ក្នុងនោះក្រុមបិសាចក្រហម Manchester United ក៏មានកូនចិត្តចង់បានជម្រើសជាតិអង់គ្លេសរូបនេះ ទៅចាប់ដៃគូជាមួយអតីតមិត្តរួមក្រុម Harry Maguire ផងដែរ៕

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T