ធ្ងន់ធ្ងរហើយ! លោក Solskjaer និយាយថា Pogba ប្រហែលត្រូវ…

//s5.kh1.co/39/3979177063e7edbde47960c3289f82a98762d1ea.jpg
កីទ្បា

 ០២-មករា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Ole Gunnar Solskjaer បាននិយាយថាមូលហេតុដែលមិនមានវត្តមានខ្សែបម្រើ Paul Pogba ក្នុងជំនួបទល់នឹងក្រុម Arsenal កាលពីយប់មិញ ដោយសារជម្រើសជាតិបារាំងរូបនេះមានបញ្ហារបួសក.ជើង ហើយប្រហែលត្រូវទទួលការវះកាត់ ដែលនេះជាព័ត៌មានមួយមិនល្អសម្រាប់ Man UTD។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Paul Pogba 
  ខ្សែបម្រើ Paul Pogba 

ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជម្នះទៅលើក្រុម Man UTD ក្នុងលទ្ធផល ២ទល់នឹង០ ក្នុងក្របខណ្ឌ Premier League កាលពីរាត្រីថ្ងៃពុធម្សិលមិញ។

ថ្លែងក្នុងសន្និសីទកាសែត ក្រោយបញ្ចប់ការប្រកួតលោក Solskjaer បាននិយាយថា៖

https://s5.kh1.co/__image/w=650,h=366,q=100/df/df5dbb1e1044f56bbcf6b57e9f7f50f91e9f0475.png

មែនហើយខ្ញុំរំពឹងថាគាត់នឹងនៅបន្ត។ ឥលូវគាត់កំពុងតែជួបបញ្ហារបួស ហើយប្រហែលជាត្រូវទទួលការវះកាត់នៅត្រង់ជើងដែលគាត់របួសនោះ ចឹងមានតែចាំមើលថាតើត្រូវចំណាយពេលយូរប៉ុណ្ណាសម្រាប់គាត់ត្រឡប់មកវិញ។ វាជារឿងមិនល្អមួយសម្រាប់ពួកយើង។

សម្ដីរបស់លោក Solskjaer

គួរឲ្យដឹងដែរថា តាមរយៈលទ្ធផលកាលពីយប់មិញ ក្រុមបិសាចក្រហម នៅតែបន្តឈរចំណាត់ថ្នាក់លេខ៥ ក្នុងតារាង Premier League សប្ដាហ៍ទី២១នេះ ចំណែកឯក្រុម Arsenal រំកិលឡើងមកឈរចំណាត់ថ្នាក់លេខ១០ ហើយនេះក៏ជាជ័យជម្នះលើកដំបូងផងដែរ សម្រាប់លោក Mikel Arteta ចាប់តាំងពីលោកមកដឹកនាំក្រុមកាំភ្លើងធំ៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T